MENU
បង្ក្រាបទីតាំងផលិតស្ករត្នោត ផ្សំលាយជាតិគីមីខុសច្បាប់ ចំនួន ២ទីតាំង នៅខណ្ឌទួលគោក
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ០៨:១៥ | ៧០៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ ទីតាំងផលិតស្ករតោ្នតចំនួន ២ទីតាំង ដែលក្នុងនោះ១ទីតាំងជាទីតាំងសម្រាប់ផលិត និងមួយទីតាំងទៀត ជាទីតាំងសម្រាប់ស្តុកម្សៅគីមីលាយផ្សំ  ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន កាលពីវេលាម៉ោង ១៤ និង ០០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង បន្ទាប់ពីទទួលដំណឹងថា ទីតាំងទាំង២រួមគ្នានេះ លួចលាក់ផលិតស្ករត្នោតដោយមានលួចលាយ ផ្សំសារធាតុគីមីម្យ៉ាងមានឈ្មោះថា  ( សូលដ្យូម ហ៊ីដ្រូសូលហ្វីត ) ចូលជាតិជាមួយគ្នា ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញលោកមាស ច័ន្ទ ពិសិដ្ឋ ក៏ដូចជាក្រុមមន្ត្រីជំនាញកាំកុងត្រូលជាដើម ។ ហើយជាលទ្ធិផល ក្រោយការត្រួតពិនិត្រអស់ជាច្រើនម៉ោងរួចមក សមត្ថិច្ចជំនាញរកឃើញថា ទីតាំងទាំង ២ខាងលើ ពិតជាមានការលួចលាក់ផ្សំលំលាយនូវសាធារតុគីមី ដើម្បីផលិតចេញជា ស្ករតោ្នតពិតប្រាកដមែន ដោយប្រើប្រាស់ម្សៅគីមីម្យ៉ាងឈ្មោះ ថា (សូលដ្យូម ហ៊ីដ្រូសូលហ្វីត ) ដែលជាធាតុផ្សំ ធ្វើអោយស្ករត្នោតមើលពីសម្បកក្រៅហាក់ដូចមានគុណភាពល្អក្រហមឆ្អៅតែម្តង លើសពីនេះ ក្លិន និងសាធារជាតិ ហាក់មានអជីរស់ បំផុតផងដែរ ។ 

លោកឧត្តមសេនីយ៍ឯកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍អោយដឹងថា ទីតាំងទាំង២នាក់ខាងលើនេះ គឺមានម្ចាស់រួមគ្នាតែមួយ ដែលមានឈ្មោះ ជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ។ ហើយទីតាំងទាំង២នាក់នេះ ទីតាំងទី១នៅចំណុចផ្ទះលេខ៨ តាមបណ្តោយផ្លូវលេខ ៦៦៤  ជាទីតាំងសម្រាប់ចម្រាញ់ជាតិ និងផលិតចេញជាស្ករតោ្នត ដោយឡែកទីតាំងទី២ ស្ថិតនៅចំណុចផ្ទះលេខ ៧៨ ជាទីតាំងស្តុកទុកធុងប្រេងរាប់កាន និង សារជាតិគីមីសម្រាប់លាយលំ រាប់សិបធុង ផងដែរ ។ លោកឧត្តមសេនីយ៍ឯកបន្តថា ក្រោយសមត្ថកិច្ចរកឃើញថា ទីតាំងទាំង២ជាទីតាំងផលិតនូវស្ករត្នោតខុសច្បាប់ហើយនោះ សមត្ថកិច្ចបានធ្វើការរឹបអូស នូវ សាធារគីមី ប្រភេទ (សូលដ្យូម ហ៊ីដ្រូសូលហ្វីត ) រាប់សិបធុង និង ប្រេងកាតសម្រាប់លាយលំជាច្រើនកានផងដែរ រួមទាំងធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ទីតាំង ភ្លាមៗ យកទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ចំនែកទីតាំងទាំង ២ ត្រូវបានបិទទ្វារអាជីវកម្មបណ្តោះអាសន្នសិន រងចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ៕

Tags:
  • បង្ក្រាប
  • ជាតិគីមី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥