ប្រភពពីសមត្ថកិច្ចជំនាញបានអោយដឹងថា ៖ កញ្ញា ដេត ម៉េងគៀង អាយុ ២៥ ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃអញ្ជើញមកសាកសួរបំភ្លឺ អំពីរូបថតរបស់នាង និង គណនី Facebook ឈ្មោះ Kim Bopha នៅព្រឹកមុិញនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញហើយ ។
គួរបញ្ជាក់ថា គណនី Facebook ឈ្មោះ Kim Bopha បានប្រើប្រាស់រូបថតរបស់នាងរួចយកទៅប្រមាថសម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្តែក្រោយពីសារសួរបំភ្លឺ នាងមិនមានការពាក់ព័ន្ធទេ ។ សមត្ថកិច្ចបានអនុញ្ញាតិអោយនាងត្រលប់ទៅផ្ទះវិញ ហើយបន្តស្រាវជ្រាវតាមរកម្ចាស់គណនី Facebook ឈ្មោះ Kim Bopha ជាបន្តទៀត ។