MENU
ឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធករណីជេរប្រមាថ សម្តេចតេ ជោ តាមបណ្តាញសង្គមហ្វេសបុកFacebook
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៥ មករា ២០១៦, ១៨:១៧ | ៦២២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នារីរូបស្រស់វ័យ ២៥ឆ្នាំម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួននកាលពីវេលាម៉ោង ៨ និង ៤៥នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងករណី បរិហាកេរ្តិ៍ និងជេរប្រមាថ សម្តេចតេជោតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកកាលពីពេលថ្មីៗ កន្លងទៅ ។

 

នារីរូបនេះមានឈ្មោះ ដែត ម៉េងគាង អាយុ២៥មុខរបរជាបុគ្គលិកធនាគារ បច្ចុប្បន្នស្នាក់នៅក្រុងតែខ្មៅ ខេត្តកណ្តាល ។

 

មន្ត្រីនគរបាលអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានសន្តិសុខ បានបើកការតាមដានស្រាវជ្រាវ តាមចាប់ខ្លួនរូបនាងមកជាយូរហើយ បន្ទាប់ពីនាងតែងតែបានបង្ហោះជារូបភាព និង សរសេរជាឃ្លោងឃ្លាពាក្យពេជចន៍ មើលងាយដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជារឿយៗកាលពីពេលកន្លងទៅ ។ ទើបរហូតមកទល់នឹងម៉ោង៨ និង៤៥នាទីព្រឹកថ្ងៃទី ២៥ ខែឆ្នាំដដែល ដោយសមត្ថកិច្ចទទួលដំណឹងថា ជនរូបនេះបានទៅលេងផ្ទះបងប្អូននៅទីតាំងកើតហេតុខាងលើ ទើបសហការជាមួយ នគរបាលខណ្ឌមានជ័យ ចុះមកធ្វើការឃាត់ខ្លួនបានជាក់ស្តែងតែម្តងទៅ ។

 

ក្រោយការឃាត់ខ្លួន នារីរូបនេះត្រូវបានបញ្ចូនខ្លួនភ្លាមៗ ទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នងក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនាំបន្ថែម និង ត្រៀមចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។

 

មន្ត្រីនគរបាលថ្លែងថា ការចាប់ខ្លួននារីជើងឆើតម្នាក់នេះ ពេលនេះ គឺជាបទពិសោធន៏ល្អមួយសម្រាប់ធ្វើការអប់រំដល់ បងប្អូនប្រជាពលរដ្ឋដែលនិយមលេងបណ្តាញសង្គមហ្វេសបុកទាំងអស់ត្រូវលេង ប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវ ជៀសវៀងការតិះដៀល ជេរប្រមាថ ប៉ះពាល់ដល់កត្តិយស និង កត្តិស័ព្ទអ្នកដទៃ មិនថា បុគ្គលណា ឬ នណាម្នាក់ឡើយ ជាពិសេសដូចករណីខាងលើនេះជាដើម ៕

Tags:
  • សម្តេចតេជោ
  • បណ្តាញសង្គមហ្វេសបុក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥