MENU
បង្ក្រាបមុខសញ្ញាគ្រឿងញៀនម្នាក់ នៅខណ្ឌឬស្សីកែវ ដកហូតគ្រឿងញៀនមួយចំនួន
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ០៩:៣៥ | ៧១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួននៅចំណុច ផ្ទះលេខ ៥៩១ស៊ីផ្លូវបេតុង ក្រុមទី ៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៦ ។

 

មន្ត្រីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យឈោ្មះ ឡាយ ទីង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 592C ចំណុចទីតាំងកើតហេតុ ។

 មន្ត្រីដដែលបន្តថាមុន ឈានដល់ការចុះបង្ក្រាប គឺកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាកខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវតាមដានមុខសញ្ញាខាងមកអស់រយះពេលជាយូរ ។ រហូតមកទល់នឹងវេលាកើតហេតុ ដោយទទួលបានប្រភពច្បាស់ការណ៍ពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ទើបកម្លាំងសមត្ថកិច្ចចុះមកធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ដោយក្នុងនោះធ្វើការដកហូត ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនមួយ ដាវកែឆ្នៃមួយ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ព្រមទាំងឧបករណ៏គ្រឿងញៀនមួយចំនួន ។

 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនាំបន្ថែម និង ត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមច្បាប់ ៕

Tags:
  • គ្រឿងញៀន
  • ខណ្ឌឬស្សីកែវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥