ភ្នំពេញ៖ នៅវេលាប្រហែលម៉ោង៦ៈ១៥នាទីថ្ងៃទី២៤ខែមករាឆ្នាំ២០១៦ មានករណីយគ្រោះថ្នាក់ចរាចណ៏មួយបានកើតឡើងនៅភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ។
តាមសេចក្តីរាយការណ៏ពីភ្នាក់ងារព័ត៏មានដែលប្រចាំការនៅទីនោះបានរាយការណ៏ឲ្យដឹងថា ករណីយគ្រោះថ្នាក់ចរាចណ៏នេះបង្កឡើងដោយសាររថយន្តក្រុងដឹងអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយដែលពាក់ស្លាកលេខភ្នំពេញ 3C 9288 ដែលធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំនុចកើតផ្លូវ 1011 កែងនឹងផ្លូវ 1969 ស្រាប់តែប៉ះជាមួយនិងម៉ូតូមួយគ្រឿងម៉ាកអាសង់ C125 ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FJ 8326 សេរី2015 ដែលមកពីទិសដៅខ្វែងគ្នាហើយក៏បុកពេញមួយទំហឹង បណ្តាលឲ្យអូសម៉ូតូចំងាយ30 ម៉ែត្រដែលបង្ករឲ្យមនុស្សស្លាប់ម្នាក់ជាសន្តិសុខឯកជនមួយនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។
តាមមតិប្រជាពលរដ្ឋនៅទីនោះខ្លះបាននិយាយរិះគចំពោះឡានពេទ្យដែលមកដល់ហើយក៏ឃើញជនរងគ្រោះដែលមិនទាន់ដាច់ខ្យល់ផងមិនទទួលយកទៅសង្រោះនៅឯកមន្ទីពេទ្យបណ្តាលឲ្យគាត់ស្លាប់ហេតុអ្វីមិនយកគាត់ទៅមន្ទីពេទ្យ។ តើនេះមកពីគាត់ជាសន្តិសុខគ្មានលុយរឺយ៉ាងណា សូមឲ្យខាងឡានមន្ទីពេទ្យជួយបកស្រាយដល់ប្រជាពលដ្ឋរផងថាមកពីអ្វីទើបមិនយកគាត់ទៅមន្ទីពេទ្យ។