MENU
ធ្លាយរឿង Neymar លួចពិភាក្សាជាមួយ Real Madrid មុនពិធី Ballon d’Or
កីឡា | ថ្ងៃសុក្រ ទី២២ មករា ២០១៦, ១២:០១ | ៦៦០ ដង | ចុចបញ្ចេញមតិ (០)

Neymar ​​តារា​ឆ្នើម​ក្រុម​ FC Barcelona​ បាន​លួច​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្លិប​ Real Madrid ជា​សម្ងាត់ ​អំឡុង​ពេល​ដែល​រូបគេ​នៅ​​ប្រទេស​ស្វីស ​មុន​ចូល​រួម​ពិធី​ប្រកាស​ពាន​រង្វាន់​ FIFA Ballon d’Or 2015 កាល​ដើម​សប្ដាហ៍​មុន។ នេះ​បើ​តាម​វិទ្យុ​អេស្ប៉ាញ Al primer toque។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ពុំ​ទាន់​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barca នៅ​ឡើយ​ទេ ​ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ ​រូប​គេ​អាច​នឹង​ចាក​ចេញ​ទៅ​ក្លិប​ផ្សេងៗ​​ទៀត​ផង។ ប៉ុន្តែ​ថ្មី​ៗ​នេះ កម្មវិធី​ក្នុង​វិទ្យុ​មួយ បាន​បង្ហើប​ឲ្យ​ដឹង​ថា Neymar និង​ឪពុក​របស់​គេ ដែល​ដើរ​តួ​ជា​ភ្នាក់ងារ​ឲ្យ​កូន​ប្រុស​នោះ ​បាន​លួច​ជួប​​ប្រតិភូ​របស់​ក្លិប​ Real Madrid នៅ​ទីក្រុង​ Zurich ​កាល​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​​ធ្វើ​​ឲ្យ​គេ​សង្ស័យ​ថា​ អាច​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ​ក្លិប​ស្ដេច​ស។​

កីឡាករ​វ័យ​២៣​ឆ្នាំ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣ នៅ​ Ballon d’Or ​រូប​នេះ ​ចង់​បាន​​ថ្លៃ​ឈ្នួល​​លើស​មុន​ច្រើន សម្រាប់​កុងត្រា​ថ្មី​ជាមួយ​ក្លិប​អ្នកមានបុណ្យ ​ប៉ុន្តែ​ពុំ​ទាន់​​ចរចា​គ្នា​ត្រូវ​នៅ​ឡើយ​ទេ ខណៈ​ដែល​ Real ក៏​តែង​តែ​ចិញ្ចឹម​ចិត្ត​​ចង់​នាំ​យក​តារា​ជើង​ញាក់​រូប​នេះ ទៅ​កាន់​កីឡដ្ឋាន​ Santiago Bernabeu ​ផង​ដែរ៕

 

Tags:
  • ពិភាក្សា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥