MENU
នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីខុសច្បាប់ ២១នាក់ នៅខណ្ឌដូនពេញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៦:៣៦ | ៦៥៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង​០២និង៣០នាទី​រសៀល ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអម សាលាដំបូងរាជធានីភ្នំពេញលោកមាស ច័ន្ទពិសិដ្ឋ បានបន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់របស់ ជនជាតិវៀតណាម នៅចំណុចផ្ទះជួល ( កោសជប់ ) ស្ថិតតាមបណ្តោយផ្លូវលេខ៨០ កែវនឹងផ្លូវព្រះមុនី វង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ២១នាក់ ក្នុងនោះ​ស្រី១៩​នាក់ ។ 

     ​   មន្ត្រីនគរបាល បានថ្លែងអោយដឹងថា មុនឈានដល់ការចុះឃាត់ខ្លួន គឺ សមត្ថកិច្ច នៃនាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមបទបញ្ជារយ៉ាងតឹងរឹងពី ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានដាក់ការសង្ស័យលើទីតាំងកោសជប់ម៉ាស្សា ខាងលើថាមានជនជាតិវៀតណាមលួចរស់នៅដោយខុសច្បាប់ ។ ទើបរហូតមកទល់នឹងវេលាល្ងាច ថ្ងៃខែឆ្នាំដដែល ដោយមានការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរ បាល បានដឹកនាំកម្លាំងចុះមកធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តង ដោយបានរកឃើញជនជាតិវៀត ណាម ចំនួន ២១នាក់ ក្នុងនោះប្រុស២នាក់ សុទ្ធតែគ្មានលិខិតស្នាម ក៏ដូជជាឯកសារពាក់ព័ន្ធអ្វីទាំង អស់ ពោលគឺរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជាតែម្តង ។        

        ក្រោយរកឃើញថា ពួកគេទាំង២១នាក់ គ្មានលិខិតស្នាមអ្វីហើយនោះ ពួកគេត្រូវបានឃាត់ខ្លួន ភ្លាមៗ យកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់ថា ចំពោះជនឆ្លងដែនខុសច្បាប់ណាដែលមានតែលិខិតឆ្លងដែន តែជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតអនុញ្ញាត្តិការងារត្រឹមត្រូវ ជននោះ នឹងត្រូវធ្វើការផាកពិន័យចំនួន ៥០ម៉ឺនរៀលចូលរដ្ឋ រួចរងចាំផុតទិដ្ឋការ ហើយធ្វើការបណ្តេញចេញ ។ ដោយឡែកចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំង អស់នោះ នឹងកសាងនីតិបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕

Tags:
  • នគរបាលអន្តោប្រវេសន៍
  • ជនជាតិវៀតណាម
  • ខណ្ឌដូនពេញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥