![]() |
MENU
|

រាជធានីភ្នំពេញ ៖ នារីជាមុខសញ្ញាចែកចែកគ្រឿងញឿនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ខ្លួន បានភ្លាមៗ នៅចំណុច ផ្លូវរ៉ារទេះភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១៧ និង ៣០នាទីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យរូបនេះកំពុងឈរធ្វើសកម្មភាពចែកចាយលើដងផ្លូវសាធារណៈ ។ នារីជាជនសង្ស័យមានឈ្មោះ លឹម សុភាព អាយុ១៩ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅ ផ្ទះជួល ផ្លូវរទេះភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ មន្ត្រីនគរបាល អោយដឹងថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានចុះល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់កុំអោយកើតមាន ។ លុះល្បាតមកដល់ចំណុច ផ្លូវរទេះភ្លើងខាងលើ ស្រាប់តែ ប្រទះឃើញនារីជាជនសង្ស័យកំពុងឈរអើតលើមៗ តែម្នាក់ឯងនៅលើដងផ្លូវ ដោយមានស្ពាយកាបូបដៃជាប់ខ្លួន ។ ដោយមើលទៅហាក់មានការសង្ស័យ សមត្ថកិច្ច ក៏បានហៅរកគេអោយឈប់រួច សុំធ្វើការឆែកឆេរកាបូបស្ពាយដៃ ក៏ស្រាប់តែប្រទះឃើញថ្នាំញៀនមួយចំនួនធំ ទើបសម្រេចឃាត់ខ្លួនភ្លាមៗ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរនាំបន្ថែម ។ មន្ត្រីសមត្ថកិច្ចបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញ ថ្នាំញៀនម្សៅក្រាមសថ្លា ដែលហៅថា ម៉ាទឹកក ចំនួន ១៩១ កញ្ចប់តូច និងលុយខ្មែរចំនួន ១០ម៉ឺនរៀលផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕


