MENU
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីណែនាំឲ្យសិល្បករ សិល្បការិនី ប្រើប្រាស់សម្លៀកបំពាក់ឲ្យ បានសមស្របតាមទំនៀមទំលាប់ ប្រពៃណីរបស់ជាតិ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៥ មីនា ២០១៦, ១៩:០០ | ៨៩០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ បន្ទាប់ពីសិល្បករ សិល្បការិនី មួយរយៈនេះ បានលែងខ្លួនស្ទើតែអស់ល្វែងលើ ល្វែងក្រោម នូវភាពសិចស៊ីហួសព្រំដែន ចម្លងតាមវប្បធម៌បរទេសនិងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អថ្លៃថ្លារបស់ខ្មែរនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានចេញសេចក្ដីណែនាំមួយជាបន្ទាន់ដល់សិល្បករ សិល្បការិនី ដែលលែងខ្លួនដើម្បីប្រយោជន៍បុគ្គល និងមិនគិតពីសេចក្ដីថ្លៃថ្នូរបស់ជាតិ។

នៅក្នុងសេចក្ដីណែនាំបានលើកឡើងថា ក្រសួងសង្កេតឃើញនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក) តែងមានសិល្បករ សិល្បការិនីមួយចំនួន កំពុងចាប់យកវប្បធម៌បរទេសមកធ្វើជាវប្បធម៌របស់ខ្លួន តាមរយៈការប្រើប្រាស់សំលៀកបំពាក់និងឥរិយាបថ ស្រើបស្រាលនានាដែលមានលក្ខណៈប្រាសចាកពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ក្នុងគោលដៅអូសទាញនូវសមានចិត្តគាំទ្រពីទស្សនិកជនដើម្បីភាពល្បីល្បាញរបស់ខ្លួន។

 ក្នុងបរិបទនេះ ដើម្បីរួមចំណែកដល់ការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អថ្លៃថ្លា ដែលជាមរតកដូនតានៃយើង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដូចខាងក្រោម៖

 -សិល្បករ សិល្បការិនីទាំងអស់ សូមប្រើប្រាស់សម្លៀកបំពាក់ ឲ្យបានសមស្របតាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិមានឥរិយាបថ ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់នៃដូនតាយើង។

គ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់ សូមចូលរួមទប់ស្កាត់ និងបញ្ឈប់នូវរាល់ការចាក់ផ្សាយទាំងឡាយណាដែលមានសកម្មភាព ឥរិយាបថ និងការស្លៀកពាក់បម្រើដល់ការសម្ដែង ដែលមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕

Tags:
  • ក្រសួងវប្បធម៌
  • សិល្បការិនី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥