MENU
តារាសិចស៊ី ដេនីក្វាន់ រងពិន័យ១ឆ្នាំ ពីមន្ត្រីក្រសួងវប្បធម៌
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៣:៥៨ | ២,៦២៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   យ៉ាងណាលទ្ឋផលចេញមកនេះមហាជនថានៅស្ទើរពេកគួរតែដាក់ពិន័យ២ទៅ៣ឆ្នាំដើម្បីកុំចេះតែហ៊ានក្នុងការបង្ហាញប៉ាន់របស់តារាសិចស៊ីដេនីក្វាន់។

តារាសិចស៊ី ដេននី ខ្វាន់ រងការពិន័យរយៈពេល១ឆ្នាំ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យមានសកម្មភាព អ្វីទាំងអស់ ក្នុងវិស័យសិល្បៈ រួមមានការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

នេះបើតាមការលើកឡើងរបស់ លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ និងលើកសរសើរប្រកាសស្តីពីក្របសីលធម៌នៃអ្នកសិល្បៈ បានលើកឡើងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការវិន័យបានបញ្ចប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំគណៈកម្មការវិន័យនេះ បានធ្វើឡើងក្រោមវត្តមាន លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងមន្រ្តីជាក់ព័ន្ធជាច្រើនរូបទៀត។ 

គេមិនដឹងនិយាយបែបណានោះទេចំពោះទង្វើកញ្ញាដេនីក្វាន់ដែលនៅតែបង្ហាញពីភាពសិចសុីនៅតាមបណ្តាញសង្គមទោះមិនមែនតាមកញ្ចក់ទូរទស្សន៍។មានតារាស្រីជាច្រើនបានប្តូរជំហររក្សាការស្លៀកពាក់តាមរូបភាពមួយទទួលយកបានប៉ុន្តែដេនីក្វាន់នៅមិនទាន់ចុះខ្សោយការលេងស្ទីលចំហរទ្រូងឡើយ។

បើទោះដេនីក្វាន់សម្តែងដើមទ្រូងនៅតាមបណ្តាញសង្គមបែបណាក៍បានផ្តល់ផលមិនចំណេញក្នុងនាមជាតារាសិល្បៈដែលនាងជាប់ឈ្មោះងារជាតារា។បែបនេះហើយរាល់ពេលដែលបង្ហាញសកម្មភាពខុសបែបបថនិងរកការពិន័យដូចករណីពេលនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានត្រៀមបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ មេសា ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ ក្នុងចំណាត់ការ ការដាក់ពិន័យទៅលើតារាសម្តែងដែលចូលចិត្តសម្តែងដើមទ្រូង គឺនាងដេនីក្វាន់ ក្នុងពេលដែលតារារូបនេះ នៅតែធ្វើសកម្មភាពគគ្លើនទៅនឹងចំណាត់ការរបស់ក្រសួង ។

ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះ មិនមែនជាលើកទីមួយទេ ពោលកន្លងមកក្រសួង ក៏បានកោះហៅតារារូបនេះ យកមកដុះក្អែលម្តងរួចមកហើយ នៅពេលដែលតារារូបនេះ បញ្ចេញរូបភាពស្ទើរអាក្រាតកាយជាសាធារណៈ ។

ចំណាត់ការខាងលើនេះផងដែរ បានធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ តារាសម្តែងដែលមានមូលដ្ឋានមកពីខេត្តព្រះវិហារនាងដេនី ក្វាន់ បានLive វីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ស្ទើរបញ្ចេញសុដន់ទាំងមូលមកក្រៅ ដែលធ្វើឲ្យអ្នកបានឃើញបានធ្វើការស្តីបន្ទោស និងរិះគន់មិនសំចៃមាត់ ។

លិខិតដដែលនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។ ពិនិត្យ អនុម័តដាក់ពិន័យកញ្ញា ដេនីក្វាន់ ក្នុងកម្រិតណាមួយ ឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ ។                       

Tags:
  • តារាសិចស៊ី
  • ដេនីក្វាន់
  • ក្រសួងវប្បធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥