ខេត្តរតនគីរី៖ នៅវេលាម៉ោង18.10 នាទីថ្ងៃទី17/01/2016 កើតមានករណី លួចមានស្ថានទម្ងន់(ប្រើប្រាស់អាវុធAKស្វាយ បត់មិនស្គាល់ម៉ាក្ស និងពូថៅដៃ ១)ស្ថិតនៅចំណុចស្ថានីយ៍ប្រេង សុវណ្ណារិទ្ធភូមិភ្នំ សង្កាត់ យក្សទ្បោម ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធឈ្នោះ មាឃ សុវណ្ណារិទ្ធ អាយុ 35 ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះឆាយ រ៉ាភក្រ្ត័ អាយុ 34 ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ ភ្នំ សង្កាត់ យក្សទ្បោម ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យមានគ្នា 2 នាក់ប្រដាប់ដោយអាវុធAKស្វាយបត់ និង ពូថៅ ១ ជិះម៉ូតូម៉ាក្សស៊ីរុស ពណ៍ក្រហម លាយ ខ្មៅចូលធ្វើសកម្មភាពវ៉ៃប្លន់តែម្តងសម្ភារះបាត់បង់រួមមានៈ លុយខ្មែរប្រហែល 2000000 រៀល; កងដៃ1គូតម្លៃ 500 ដុល្លា ចិញ្ចៀនដំាពេជ្រ 1 វង់តម្លៃ 500 ដុល្លា បន្តោងខ្សែករ 01និងឯកសារមួយចំនួន។ចំណែកជនរងគ្រោះយើងបានបញ្ញូនទៅកាន់មន្ទីពេទ្យ ។
បច្ចុប្បន្ន យើងកំពុងធ្វើការស្រាវជ្រាវតាមនិតិវិធី ។