MENU
ខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់បាញ់មួយគ្រាប់ឡើងលើវេហា បង្កការភ្ញាក់ផ្អើល នៅអាណាចក្រពោធិ៍សែនជ័យ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៨ មករា ២០១៦, ០៧:៤៥ | ៤៩៧ ដង | ចុចបញ្ចេញមតិ (០)

        ភ្នំពេញ ៖ នៅវេលាម៉ោង ២៣ និង ២០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ស្នូរផ្ទុះអាវុធចំនួន ១គ្រាប់បានបន្លឺឡើង នៅចំណុចមុខបុរីពិភពថ្មី តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឡើងដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក  FZ  មិនចាំពណ៌នឹងស្លាកលេខ  ជិះមកឈប់រួចធ្វើសកម្មភាពបាញ់មួយគ្រាប់បង្កការភ្ញាក់ផ្អើលតែម្តងទៅ ។

ប្រភពព័ត៌នៅកន្លែងកើតហេតុ អោយដឹងថា មុនពេលមានហេតុការណ៍កើតឡើង គឺ គេសង្គេតឃើញ បុរសម្នាក់ស្លៀកឯកសណ្ឋានឈុតខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា FZ  មិនចាំពណ៌ និងស្លាកលេខ តាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់ចំណុចកើតហេតុ ជនរូបនោះក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះ រួចធ្វើសកម្មភាពបាញ់មួយគ្រាប់ឡើងលើវេលា ដោយមិនដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អើលតែម្តងទៅ  ។ ក្រោយបាញ់មួយគ្រាប់ហើយនោះ ខ្មាន់កាំភ្លើងបានជិះម៉ូតូឆ្ពោះសំដៅទៅខាងរង្វង់មូលចោមចៅ បាត់ស្រមោលសូន្យឈឹង ។

ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមតែរើសសម្បកកំទុះតែប៉ុណ្ណោះ ខណៈជនល្មើសជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ៕

Tags:
  • ខ្មាន់កាំភ្លើង
  • ពោធិ៍សែនជ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥