MENU
នារីវ័យក្មេងម្នាក់ស្រវឹងស្រាជោគបើករថយន្តឡិចស៊ិស RX330 ធ្លាក់លូបង្កការភ្ញាក់ផ្អើល
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៦ មករា ២០១៦, ០៨:៣១ | ៧៣០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330  ក្នុងល្បឿន លឿន និងក្នុងស្ថានភាពស្រវឹងជោគជាំ បានបើករេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រលាយលូ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១6 នៅតាមបណ្តោ យ ផ្លូវលេខ ៧០ ( ផ្លូវឆ្ពោះទៅផ្សារទួលសង្កែ ) ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ នារីម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស  RX330  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-5767 បើកបរតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកក្នុងល្បឿនលឿន និងក្នុងសភាព ស្រវឹងជោគជាំ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលល្បឿនបើកធ្លាក់ចូលទៅក្នុងប្រលាយលូ បណ្តាលអោយរថយន្តត្រូវធ្លាក់ចូលក្នុងលូ មិនអាចបន្តដំណើរទៅមុខបាន ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ នារីជា ម្ចាស់រថយន្តបានស្រវារត់ចុះពីលើរថយន្ត រួចទំនាក់ទំនងទៅគ្នីគ្នា អោយមកទទួលយកទៅបាត់ បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ។

ទោះជាយ៉ាងណាមិញ ក្រោយកើតហេតុ ប្រមាណជា កន្លះម៉ោង រថយន្តឡិចស៊ិសខាងលើ ត្រូវបានក្រុមគ្រួសារ របស់នារីជាម្ចាស់រថយន្ត យករថយន្តស្ទូចមកស្ទូចយកទៅលំនៅឋានវិញដោយខ្លួនឯង ។ ហើយក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ជាពិសេសក៏មិនបណ្តាល អោយប៉ះពាល់ដល់សម្បត្តិរដ្ឋផងដែរ។

សូមបញ្ជាក់ថា​ ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារនារីជាម្ចាស់រថយន្តបើកបរស្ថិតក្នុងស្ថានភាពស្រ វឹងជោគជាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន និង ខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុ កើតឡើងតែម្តងទៅ ៕ លីហេង

Tags:
  • នារីវ័យក្មេង
  • ស្រវឹងស្រា
  • ឡិចស៊ិស RX330
  • ធ្លាក់លូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥