រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមវត្តមានឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា បានធ្វើការបណ្តេញជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជា ចំនួន២៧នាក់ ស្រី១០នាក់ ទៅកាន់ប្រទេសតាមរបស់ខ្លួនវិញ តាមច្រកក្អមសំណរ ។ ដែលការបណ្តេញនេះធ្វើឡើងនៅក្នុងបរិវេណ នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ មានទីតាំងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ឯកឧត្តម ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ អោយដឹងថា ជនទាំង ២៧នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចអន្តោបរវេសន៍ សហការជាមួយកម្លាំងនគរបាល នៃស្នងការខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនភ្លាមៗ នៅចំណុចឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ បន្ទាប់ពួកគេលួចចូលតាមច្រករបៀងមករស់នៅខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ។ ក្រោយការឃាត់ខ្លួនពួកគេ ត្រូវបញ្ចូនមកឃុំខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាង ២អាទិត្រមក ហើយ ទើបតែបណ្តេញចេញនៅព្រឹកថ្ងៃទី ១៥នេះ ក្រោយកសាងសំណុំបែបបទរួចរាល់ ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ មកត្រឹមនឹងពាក់កណ្តាលខែនេះដដែល ខាងអគ្គនាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនជាតិបរទេសចំនួន ១៣៦នាក់ ក្នុងនោះស្រី៥០នាក់ ស្មើរនឹង ០៧សញ្ជាតិ ដោយជនជាតិវៀតណាមមាន១២៧នាក់ ស្រី៥០នាក់ ៕