MENU
បុរសម្នាក់​ត្រូវកុងទីន័រកិនបែកក្បាល​ហូរឈាមស្លាប់ភ្លាមៗនៅលើផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៦ មករា ២០១៦, ០៨:២៦ | ៦៥០ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ នៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ មានបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើឲ្យដួលផ្ទុបទៅនិងថ្នល់ហើយត្រូវបានរថយន្តកុងទីន័រ ដែលបើកបញ្ច្រាស់ទិសមកកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ស្ថិតលើផ្លូវ៣៧១ ទល់មុខមជ្ឈមណ្ឌល មង្គលឧត្ដម នៅក្នុងក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សាច់ញាត្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហូ ហ៊ាប អាយុ៣៦ឆ្នាំ មុខងារជាអនុសេនីយ៌ត្រី ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌង្កោ ស្រុកកំណើតនៅភូមិផ្សារថ្មី ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ក្រហម ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 1T.3789 ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ ក្នុងល្បឿនលឿនល្មម ខណះមកដល់កន្លែងកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី មិនចាំស្លាកលេខ ដែលជិះស្របទិសគ្នា ហើយបានដួលផ្ទុបទៅនិងថ្នល់ ខណះពេលនោះស្របពេលដែលរថយន្តកុងទីន័រមួយគ្រឿងដែលមិនចាំស្លាកលេខដូចគ្នា មកកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ដោយឡែករថយន្តបង្កនិងម៉ូតូស្កុបពីដែលជិះទាក់ដៃចង្កូតនោះ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលភ្លាមពីកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានចុះមកធ្វើកោសល្យវិឆ្ឆ័យដោយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររថយន្តកិនបែកក្បាលហូរឈាមពិតប្រាកដមែន។ក្រោយមកសមត្ថកិច្ចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំសាច់ញាត្តិមកទទួលយកទៅវិញ៕

Tags:
  • ផ្លូវ៣៧១
  • បឹងទំពុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥