MENU
បើកការដ្ឋានស្ថាបនា និងដាក់លូផ្លូវលេខ៧៧BTសង្កាត់បឹងទំពុន តភ្ជាប់ពីផ្លូវលេខ២៧១ទៅផ្លូវលេខ៣៧១ ដែលពលរដ្ឋរងចាំដោយអន្ទះសារ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនា ២០១៦, ១៥:២៣ | ៣៩៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កំណាត់ផ្លូវលេខ៧៧BTមានប្រវែងជិត៣គីឡូម៉ែត្រស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ជាយូរមកហើយនោះ ពេលនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកការដ្ឋានស្ថាបនាផ្លូវ និងដាក់លូ បន្ទាប់ពីមានការស្នើសុំយ៉ាងទទូចពីប្រជាពលរដ្ឋ ។ពីធីបើកការដ្ឋាន បានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ មិថុនា២០១៦ ស្ថិតក្នុងអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋជាច្រើនយ៉ាងកុះករ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវដែលត្រូវស្ថាបនាពេលនេះ ជាប្រភេទផ្លូវបេតុងមានប្រវែង២៧៥០ម៉ែត្រកំរាស់២តឹក មានទទឹង៧ម៉ែត្រ ដោយចាប់ពីផ្លូវ២៧១ដល់ផ្លូវ៣៧១ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់លូទំហំ១ម៉ែត្រផងដែរ ។ លោកបន្តថា កំណាត់ផ្លូវ៧៧BTនេះមានសារៈសំខាន់ក្នុងការដោះស្រាយចរាចរពីផ្លូវ២៧១ភ្ជាប់ទៅផ្លូវលេខ៣៧១ កាត់តាមក្លោងទ្វាវត្តពោធិញាណ និងស្ពានមុខមន្ទីរពេទ្យរុស្ស៊ី ជាពិសេសបំរើឲ្យប្រជាពលរដ្ឋរស់នៅតំបន់បឹងទំពុន ភូមិចំរើនផល និងភូមិត្នោតជ្រុំ និងមួយផ្នែកនៅតំបន់ស្ទឹងមានជ័យតែម្តង ។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ពិធីបើកការដ្ឋានខាងលើនេះ ធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋទៅសាលាសង្កាត់ សាលាខណ្ឌមានជ័យ និងតាមសាព័ត៌មាន និងប្រព័ន្ធសង្គមហ្វេសបុកជាដើម ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា យើងពិតជាពិបាកណាស់ក្នុងការរកលុយ មកធ្វើការស្ថាបនាផ្លូវ លូឬហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ការស្ថាបនាអ្វីមួយត្រូវការជ្រើសរើស មិនអាចធ្វើទាំងអស់ព្រមគ្នានោះទេ ដូច្នេះសុំប្រជាពលរដ្ឋមេត្តាយោគយល់ ។លោកបានស្នើឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវនោះ ត្រូវពង្រឹងគុណភាព ចំពោះការស្ថាបនាលូវិញត្រូវធ្វើតាមជុំហ៊ានៗ មិនឲ្យជីកហើយទុកចោលយូនោះទេ និងសុំឲ្យមានការយោគយល់ពីប្រជាពលរដ្ឋផងដែរ ។      

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា កំណាត់ផ្លូវ៧៧BTនេះត្រូវតែមានចិញ្វើម ដូច្នេះប្រជាពលរដ្ឋត្រូវចូលរួម មិនត្រូវរំលោភយកចិញ្ចើមផ្លូវនោះទេ បើប្រជាពលរដ្ឋចូលរួមទុកចិញ្វើមផ្លូវ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ភ្លើងបំភ្លឺសាលាធារណៈនៅតាមបណ្តោយផ្លូវនេះតែម្តង ៕

Tags:
  • ការដ្ឋាន
  • បឹងទំពុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥