MENU
លោក ទេព នីថា ជាប់ជាអគ្គលេខាធិការ គ.ជ.ប ដដែល
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៥ មករា ២០១៦, ១៥:៣៥ | ៥៩១ ដង | ចុចបញ្ចេញមតិ (០)

នៅទីផុតគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​ជ្រើសរើស​​​លោក ទេព នីថា ជា​​អគ្គលេខាធិការ គ.ជ.ប ដដែល និង​​សម្រេច​​យក​អគ្គលេខាធិការ​រង​ចំនួន ៤​រូបថ្មី​ទៀត ដែល​ក្នុង​នោះ​មាន​លោក នី ចរិយា មក​ពី​សមាគម​អាដហុក (ADHOC)​ ផង​ដែរ។ ចំណែក​ឯ​អគ្គលេខាធិការ​រង ៣​រូប​ទៀត រួម​មាន លោក សោម សូរីដា ជា​មន្ត្រី គ.ជ.ប លោក ម៉ុក ដារ៉ា ជា​សាស្ត្រាចារ្យ​ច្បាប់ និង​ជា​ជំនួយ​ការ​ច្បាប់​របស់​អង្គការ​និកហ្វិច (NICFEC) លោក ម៉ៅ សុភារិទ្ធ ជា​មេធាវី។

ការ​សម្រេច​របស់​ គ.ជ.ប នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា នេះ បន្ទាប់​ពី​​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដែល​ដឹក​នាំ​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និង​មាន​ការ​ចូល​រួម​ពី​សមាជិក គ.ជ.ប ទាំង ៩​នាក់។

លោក រ៉ុង ឈុន សមាជិកមួយរូបរបស់ គ.ជ.ប បានលើរឡើងថាលោកមិនគាំទ្រចំពោះការតែងតាំងលោកទេព នីថា ជាអគ្គលេខាធិការ គ.​ជ. ប ថ្មីនេះទេ។ កាដែលមិនគាំទ្រក៏ព្រោះលោកបានបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងអគ្គលេខាធិការ គ.​ជ. ប ថ្មីនេះគឺ ជាការចង់បានរបស់ប្រជាពលរដ្ឋ ដូចច្នេះលោកចង់ធ្វើអ្វីដែលប្រជាពលរដ្ឋត្រូវការ។

តែទោះជាយ៉ាងណាក្តី លោក រ៉ុង ឈុន បានបញ្ចាក់ជូនប្រជាពលរដ្ឋថាតំណែងអគ្គលេខាធិការថ្មីមិនដូចមុនទេព្រោះអគ្គលេធិការ គ. ជ. ប ថ្មីនេះមិនមានសិទ្ធអំណាចឡើយ ហើយប្រសិនបើធ្វើការមិនឯករាជ្យប្រធាន គ. ជ. ព អាចបញ្ចប់តំណែងវិញបាន។

គួរបញ្ចាក់ផងដែរកាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់។ ក្នុង​នោះ​មាន​បេក្ខជន ៣​នាក់ សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ គឺ​មាន​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រម​ទាំង​នាយក​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ។ ចំណែក​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង។

Tags:
  • ទេព នីថា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥