MENU
គណបក្សធំៗទាំងពីរ និង គ ជ ប អំពាវនាវដល់រោងចក្រសហគ្រាសនិង ក្រុមហ៊ុនឯកជនអនុញ្ញាតឲ្យកម្មករ ឈប់ទៅបោះឆ្នោតថ្ងៃ៤មិថុនា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៤១ | ១,៥៣៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៥នេះបានចេញសចក្តីថ្លែងដោយអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស សណ្ឋាគារផ្ទះសំណាក់ព្រមទាំងកន្លែងការងារឯកជនទាំងអស់អនុញ្ញាតឲ្យកម្មករកម្មការិនីខ្មែរគ្រប់រូបបានឈប់សម្រាកពីការងារចូលរួមបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។

យោងតាមគណបក្សប្រជាជនកម្ពូជាបានអំពាវនាវដល់វិនិយោគិន និយោជក់ប្រធានក្រុមហ៊ុនសហគ្រាស រោងចក្រទាំងអស់ដែលកំពុងប្រកបមុខរបររកស៊ីនៅព្រះរាជាណាចក្រកម្ពុជាក៍ដូចជាសហគ្រិននៅក្រៅប្រទេសទាំងឡាយដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជាសូមចូលអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

សេចក្តីអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជាដែលបានផ្សព្វផ្សាយជាសាធារណៈបានលើកឡើងទៀតថាគណបក្សប្រជាជនកមម្ពុជាសូមលើកទឹកចិត្តចំពោះម្ចាស់ក្រុមហ៊ុនម្ចាស់សហគ្រាសទាំងអស់ផ្តល់ពេលវេលាសមស្របជូនកម្មករនិយោជិត បុគ្គលិករបស់ខ្លួនដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំសង្កាត់តាមមូលដ្ឋាននីមួយៗឲ្យមានឱកាសទៅបោះឆ្នោតបានគ្រប់ៗគ្នា។

គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖សូមអរគុណចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមេត្តាផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិតដែលមកពីចម្ងាយឲ្យបានបោះឆ្នោតឆាប់រហ័សដើម្បីបានត្រឡប់ទៅកន្លែងធ្វើការងារវិញទាន់ពេលវេលា។

ចំណែកគណបក្សសង្រ្គោះជាតវិញបានទាមទារដល់ប្រធានគជបដើម្បីអន្តរាគមន៍ទៅក្រសួងការងារផ្តល់ការឈប់សម្រាក់ដល់កម្មករកម្មការិនីនិយោជិតឈប់ចំនួន៣ថ្ងៃចូលរួមការបោះឆ្នោតព្រោះកម្មករ កម្មការិនីខ្លះមានស្រុកកំណើតនៅឆ្ងាយពីកន្លែងការងារត្រូវចំណាយពេលដល់ទៅបីថ្ងៃក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតខ្លួន។

គណបក្សសង្រ្គោះជាតិបានលើកឡើងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរធ្វើអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសេក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់វិធានការឲ្យកម្មករ កម្មការិនី និយោជិតទាំងអស់បានឈប់សម្រាកចំនួន៣ថ្ងៃចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧។

គជបបានចេញសេចក្តីអំពាវនាវរបស់ខ្លួនមួយដែរដោយបានបញ្ជាក់ថានៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខគឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ច្បាប់បានកំណត់ថាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះផ្លូវការឆ្នាំ២០១៦ប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

គជបបានបញ្ជាក់ថាដើម្បី៎ឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនគជបបានសូមអំពាវនាវដល់ម្ចាស់សហាគ្រាស រោងចក្រ សណ្ឋាគារ ក្រុមហ៊ុន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលឲ្យដល់និយោជិតកម្មករកម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នៅតាមឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។

គជបបានលើកឡើងថា គជបសង្ឃឹមយ៉ាងមុតមាំថាម្ខាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ភជនីយដ្ឋាន សណ្ឋាគារ និងគ្រឹះស្ថានទាំងអស់នឹងបង្កភាពងាយដល់និយោជិត កម្មករ កម្មការិនីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ជាកំណត់។តែគជបមិនបានឆ្លើយតបនឹងការទាមទាររបស់គណបក្សសង្រ្គោះជាតិស្នើសុំផ្តល់ការឈប់សម្រាក៣ថ្ងៃដល់កម្មករនៅឡើយទេ។

ក្រសួងការងារនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេចំពោះការស្នើសុំឈប់សម្រាកដល់កម្មកត និយោជិតដើម្បីចួលរួមការបោះឆ្នោតថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។មិនអាចទាក់ទងលោកមន្រ្តីអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារសុំការពន្យល់បានទេខណៈពេលដែលទូរស័ព្ទរបស់មន្រ្តីក្រសួងការងារទាំងពីររូបគ្មានអ្នកទទួលពេលអ្នកសារព័ត៌មានហៅទៅ។ចំណែកលោកហង្ស ពុទ្ធាអ្នកនាំពាក្យគជបក៍មិនបានលើកឆ្លើយទូរស័ព្ទអ្នកកាសែតដែរពេលទំនាក់ទំនងជាច្រើនដង។

ក្រសួងការងារកាលពីពេលថ្មីៗនេះបានជូនដំណឹងដល់ម្ចាស់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសដោយបញ្ជាក់ថាគជបនិងអង្គការJicaចុះទៅផ្សព្វផ្សាយនិងបណ្តុះបណ្តាលស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតើអាណត្តិទី៤នៅតាមសហគ្រាស រោងចក្រនានា។

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា នៅពេលនេះ ៥០% នៃពលរដ្ឋជាង ៣២ម៉ឺននាក់ដែលមិនទាន់មានឯកសារសម្រាប់បោះឆ្នោតនោះ ទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីអាចបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខហើយ។ តែចំពោះអង្គការសង្គមស៊ីវិលវិញ ចង់ឃើញការបញ្ជាក់ឯកសារអត្តសញ្ញាណ និងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋទាំងអស់ដែលខ្វះឯកសារ ឲ្យបានទាន់ពេលវេលា។

មន្រ្តីគជបបានអះអាងថាតាមរយៈការបូកបញ្ចូលរវាងតួលេខរបស់ក្រុមការងារបោះឆ្នោតឃុំ-សង្កាត់ និងការបូកបញ្ចូលតួលេខរបស់ក្រសួងមហាផ្ទៃ គ.ជ.ប វាយតម្លៃថា ពលរដ្ឋជាង ១៦ម៉ឺននាក់បន្ថែមទៀតទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារ ឬអត្តសញ្ញាណប័ណ្ណ។ ចំនួននេះ ស្មើនឹងពាក់កណ្ដាលនៃចំនួនអ្នកដែលមិនទាន់មានឯកសារបោះឆ្នោតប្រមាណ៣២ម៉ឺននាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ថា បញ្ហាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិកទាំង ៩រូបរបស់ គ.ជ.ប បានចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។ ការកើនឡើងនៃពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត ព្រោះក្រសួងមហាផ្ទៃ បានពន្លឿនក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋ និងពលរដ្ឋបានខ្នះខ្នែងនាំគ្នាទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត៖គជបយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជី សុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ។

មន្រ្តីគជបបញ្ជាក់ថា តួលេខនេះមិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត គ.ជ.ប នឹងបង្ហាញសាធារណជន។ គ ជ ប រំពឹងថា តួលេខផ្លូវការនៃចំនួនពលរដ្ឋដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត បានច្រើនជាងចំនួនដែលលោកបង្ហាញនៅពេលនេះ។

ប៉ុន្តែគជបថា ទោះមានការបង្ហាញពលរដ្ឋខ្វះឯកសារសម្រាប់ការបោះឆ្នោតមានការថយចុះក្តី គ.ជ.ប នៅតែព្រួយបារម្ភចំពោះពលរដ្ឋដែលយកអត្តសញ្ញាណរបស់ខ្លួនទៅបញ្ចាំនៅធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយ។ការព្រួយបារម្ភនេះ ទើប គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញ ដើម្បីសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ។

តំណាងគណបក្សសង្គ្រោះជាតិផ្នែកការបោះឆ្នោតបានអះអាងថាគេ មិនទាន់ដឹងពីតួលេខនេះទេ ប៉ុន្តែអ្នកស្រីស្វាគមន៍ការកើនឡើងចំនួនពលរដ្ឋដែលទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ។ យ៉ាងណាក៏ដោយមន្ត្រីគណបក្សប្រឆាំងដែលធ្វើការងារបោះឆ្នោតបានប្រាប់ថា គណបក្សប្រឆាំងនៅតែតាមដានដំណើរការនេះក្នុងថ្ងៃបោះឆ្នោត ដើម្បីចង់ដឹងថា ការអះអាងរបស់ គ.ជ.ប ត្រឹមត្រូវកម្រិតណា៖ «មានតែពេលបោះឆ្នោតទេទើបយើងដឹងថាពលរដ្ឋដែលគាត់បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណមកបោះឆ្នោត ឬគាត់ប្រើអត្តសញ្ញាណប័ណ្ណមកបោះឆ្នោត។

ក្នុងចំណោមពលរដ្ឋបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ដែលមាននៅក្នុងបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប មានពលរដ្ឋជាង ៣២ម៉ឺននាក់ជួបបញ្ហាខ្វះឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ឬគ្មានអត្តសញ្ញាណប័ណ្ណ។

អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) ម្នាក់លើកឡើ ថា គ.ជ.ប និងក្រសួងមហាផ្ទៃ គួរសម្រួលបន្ថែមទៀត ដើម្បីអាចឲ្យពលរដ្ឋដែលខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ មានសិទ្ធិទៅបោះឆ្នោតបានទាំងអស់គ្នា។ ខណៈការបង្ហាញតួលេខនេះជាសមត្ថកិច្ចរបស់ គ.ជ.ប អង្គការខុមហ្វ្រែលយល់ថា ប្រសិនបើតួលេខជាតួលេខត្រឹមត្រូវឬមិនត្រឹមត្រូវនឹងចំនួនពិត នឹងធ្វើឲ្យសាធារណជនអាចវាយតម្លៃពីគុណភាពការងាររបស់ គ.ជ.បអ្វីដែលជាការគិតបន្ត គឺថា គ.ជ.ប វិញទេដែលគិតអំពីវិធីសាស្ត្រ ថាត្រូវយ៉ាងម៉េចទៀត។

អ្នកធ្វើការងារទាក់ទងការបោះឆ្នោតរូបនេះយល់ថា ក្រៅពី គ.ជ.ប ផ្ញើលិខិតទៅគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញសម្រាប់បម្រើដល់ការបោះឆ្នោតនៅពេលខាងមុខ រដ្ឋាភិបាលគួរមានវិធានការទៅស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋសិន បើទោះជាពួកគាត់កំពុងជំពាក់លុយស្ថាប័នទាំងនោះក្តី ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។

គណបក្សសង្រ្គោះជាតិបានស្នើសុំទៅគជបអញ្ញាតដល់កម្មករកម្មការិនីឈប់សម្រាប់បានបីថ្ងៃដើម្បីចូលរួមការបោះឆ្នោតនៅឃុំសង្កាត់របស់ពួកគាត់។គជបបានលើកឡើងថាគជបនឹងប្រជុំសម្រេចចំពោះការស្នើសុំនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧។

គួរបញ្ជាក់ថានៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះអង្គការតម្លាភាពកម្ពុជានឹងរៀបចំសន្និសីទកាសែតមួយស្តីពីការពីការវិភាគទិន្នន័យនៃការបោះឆ្នោតនិងវិធីសាស្រ្តសម្គាល់មើលភាពមិនប្រក្រតីដែលអាចកើតមានដោយយថាហេតុនៅថ្ងៃបោះឆ្នោតនេះបើតាមសេចក្តីជូនដំណឹងរបស់អង្គការតម្លាភាពកម្ពុជា។

រហូតរសៀកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧សាព័ត៏យើងមិនអាចសុំការពន្យល់ពីលោកហង្សពុទ្ធាអ្នកនាំពាក្យគជបពីបញ្ហាឃោសនាបោះឆ្នោតរយៈ៨ថ្ងៃកន្លងទៅបានទេព្រោះលោកមិនបានលើកទូរស័ព្ទអ្នកកាសែតសោះ។ គ ជ ប បានបញ្ជា្កត្រឹមថ្ងៃទី២៥ខែឧសភាមានពាក្យបណ្តឹងចំនួន៣៤បានប្តឹងដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិច្រើនជាងគេ៕         

Tags:
  • គណបក្ស
  • គ ជ ប
  • រោងចក្រ
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥