MENU
អាជ្ញាធរខណ្ឌឫស្សីកែវដោះលែងក្រុមនិស្សិត៤នាក់ឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបង្ខំឲ្យធ្វើកិច្ចសន្យា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៣ មីនា ២០១៧, ១២:០០ | ៧៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  និស្សិតចំនួន៤នាក់និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវដោះលែងឲ្យត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង៦និង២០នាទីម្សិលម៉ិញបន្ទាប់ពីបានឃាត់ខ្លួនដើម្បីសាកសួរ ដកហូតផ្លាស់វីដេអូដែលសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ គ្រោងបញ្ចាំងសកម្មភាពសម្លាប់លោកបណ្ឌិតកែមឡី។

សមត្ថកិច្ចខណ្ឌឫស្សីកែវនិងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានទៅកាន់ ទីតាំងមួយរបស់អង្គការពលរដ្ឋដើម្បីការអប់រំ ស្ថិតនៅផ្ទះជួល លេខA13 ផ្លូវ107 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលក្រុមនិស្សិតគ្រោងនឹងចាក់បញ្ចាំងវីដេអូ ស៊ើបអង្កេត ស្តីអំពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡីដោយមានវេគ្មិនលោកបណ្ឌិត ឡៅម៉ុងហៃផងដែរ។

ក្រុមសមត្ថកិច្ចប្រមាណ៥០នាក់បានរារាំងក្រុមនិស្សិតជាមេដឹកនាំចំនួន៤នាក់និងលោកបណ្ឌិតឡៅ ម៉ុងហៃចំពោះការបញជាំងវីដេអូឃ្លីបនេះ។តែក្រុមនិស្សិតបាននិយាយតវ៉ាថាមិនមានអ្វីខុសច្បាប់នោះទេព្រោះពួកគេបញ្ចាំងនៅក្នុងស្នាក់ការសមាគមទេតើ។តែសមត្ថកិច្ចនិងតុលាការការបញ្ចាំងគ្មានការអនុញ្ញាតពីអាជ្ញាធរទេនិងបានឃាត់ខ្លួនអ្នកទាំង៥នាក់ទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែសាកសួរជិត៣ម៉ោង។

គួរបញ្ជាក់ថា នៅម៉ោង១៤និង00រសៀលនេះគ្រោងនិងចាក់បញ្ចាំងវិដេអូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវប៉ុស្តិ៍ទួលសង្កែនិងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះមកបង្ក្រាប និងឃាត់ខ្លួនមនុស្ស៤នាក់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យារួចដកហូតវិដេអូក្នុងផ្លាស់ទុកនៅអាជ្ញាធរ រួចឲ្យមនុស្សត្រឡាប់ទៅវិញ។

ក្នុងនោះបានឃាតខ្លួន១.ឈ្មោះ មួង សូនីប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ ២.ឈ្មោះ វ៉ន ចាន់ឡូត ៣.ឈ្មោះ សួង នាគព័ន្ធ និង៤.ឈ្មោះ ហេង សំណាង។សូមបញ្ជាក់ការអប់រំណែនាំនេះចូលរួមដោយលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារង អមសាលា ដំបូង រាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ទៀង ច្ទន័សារ អធិការ ខណ្ឌឫស្សីកែវ៕                       

Tags:
  • អាជ្ញាធរ
  • ខណ្ឌឫស្សីកែវ
  • កិច្ចសន្យា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥