MENU
អបអរសាទរនាង ឃ្មឹប ត្រូវនាយកុយនិង ហុងដាព្រមទទួលជាសមាជិកក្រុមវិញ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៣:០១ | ៦០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នេះជាដំណឹងថ្មីចុងក្រោយដោយពេលនេះនាយកុយតារាកំប្លែងចិត្តល្អនិងនាយហុងដាចិត្តទូលាយបានផ្តល់ឱកាសឲឃ្មឹបចូលក្រុមសម្តែងវិញដូចពីអតីតកាល។នេះពិតជាវាសនាមែនក្រោយភ្លៀងមេឃស្រឡះ។

មហាជនបានសម្តែងនូវភាពរីករាយដែលនាយកុយនិងហុងដាបានមូលមតិគ្នាឲឃ្មឹបបានចូលជាសមាជិកក្រុមកំប្លែងឡើងវិញដោយមិនប្រកាន់នៅរឿងអតីតឡើយដោយទុកឲឃ្មឹបខំសាងឈ្មោះឲល្អដើម្បីមហាជនគាំទ្រនិងស្រឡាញ់នាងហើយរវាងនាងនិងហុងដាជាមិត្តភាពចេះជួយគ្នាជារឿងសំខាន់ដោយមិនមែនជាគូស្នេហ៍៕

ក្រោយពីមានការដឹងថានាងឃ្មឹបប្រកាសសុំចូលលេងកំប្លែងវិញជាមួយក្រុមពូកុយទីដែលនាងធ្លាប់សាងឈ្មោះពេលនេះលោកពូកុយហៅជួងជីបានយល់ព្រមឲ្យសមាជិកចាស់នេះវិលមកវិញជាផ្លូវការ។អ្វីកាន់តែមានការអស្ចារ្យគឺនាងហុងដាដែលមើលមុខនាងឃ្មឹបមិនចំក៍មានការបើកចិត្តទូលាយហើយយល់ព្រមឲ្យអតីតភរិយារបស់ខ្លួនសម្តែងដោយមិនទើសទាល់នេះជាកាយវិការល្អមួយរបស់នាយហុងដាផងដែរ។ 

នាយកុយបានរំលឹកថាលោកមិនចង់បើកកកាយរឿងអតីតកាលរបស់នាយហុងដានិងឃ្មឹបទៀតទេកុំយករឿងអតីតកាលមកនិយាយសំខាន់នេះជារូបភាពថ្មីដែលត្រូវដោះស្រាយ។នាយកុយបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយផេករបស់លោកហេង ឡុងជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណាថាលោកសព្វថ្ងៃនេះសមាជិកក្នុងក្រុមមានចំនួន១០រូបហើយយើងបានសម្រេចចិត្តបញ្ចូលក្រុមម្នាក់ទៀតគឺនាងឃ្មឹបដែលជាអតីតតារាកំប្លែងរួមក្រុមដែរ។អ្វីដែលលោកមិនចង់បាននោះគឺលោកមិនចង់ឃើញអ្នកមានសមត្ថភាពកប់ចោលទៅក្នុងអណ្តូងឬនៅតែក្នុងអណ្តូងឡើយធាត់ពិតនាងឃ្មឹបគឺមានទេពកោសល្យល្អណាស់គាត់ចេះកំប្លែងពាក្យសំដីនិយាយកំប្លែងគឺល្អហើយចេះច្រៀងភ្លេងការសំឡេងប្រើការបានសំខាន់ឲ្យតែគាត់ខំនិងព្យាយាមម្តងទៀតនោះជាផ្លូវរបស់គាត់ដើរឡើងវិញហើយ។ក្នុងចំណោមសមាជិក១០រូបគឺតម្លៃសម្តែងម្តងៗមានក្នុងនោះរួចអស់ហើយដោយមិនបានកាត់យកមកឲ្យឃ្មឹបនោះទេគឺលោកយកចំណែកដែលជារបស់លោកផ្ទាល់ចែកឲ្យឃ្មឹបតែម្តងព្រោះលោកមិនចង់ឲ្យសមាជិកក្រុមមានសតិអារម្មណ៍ឬគិតមិនល្អ។

អ្វីដែលជាការណ៍យល់ឃើញលោកសប្បាយចិត្តដែលនាយហុងដាបានបើកចិត្តទូលាយទទួលយកនាងឃ្មឹប១០០%ជាសមាជិកក្រុមសម្តែងដោយមិនបានច្រានចោលឬបដិសេធនេះហើយគឺជាការចង់បានរបស់លោកដែរក្នុងការចង់ឃើញពួកគេទាំងពីរមានចិត្តត្រូវរ៉ូវគ្នាវិញដោយមិនមែនជាប្តីប្រពន្ឋទៀតទេតែយើងក៍ជាមិត្តភាពបងប្អូនសិល្បៈសម្តែងគឺសម្តែងជាមួយគ្នាឲ្យបានល្្អដូចពីមុននោះលោកសប្បាយចិត្តណាស់ទៅហើយ។តាមរយៈការវិលមកវិញរបសើនាងឃ្មឹបលោកសូមឲ្យបងប្អូនមេត្តាជួយគាំទ្រនាងឃ្មឹបឡើងវិញផងហើយលោកក៍រំពឹងថាក្រុមរបស់លោកនឹងលេចធ្លោបន្តទៀតក្រោយពេលនាងឃ្មឹបចូលក្រុមព្រោះអាចថាគ្រប់អស់ហើយសម្រាប់អ្នកមានទេពកោសល្យល្អរបៀបលេងកំប្លែងរបស់ក្រុមលោក។

យ៉ាងណាមិញនាងរ៉េន សុធារីហៅឃ្មឹបធ្លាប់តាំងចិត្តក្រោយប្រកាសចង់សម្តែងវិញថានាងពិតជាចង់សម្តែងកំប្លែងជាមួយក្រុមនាយកុយនិងជាមួយនាងហុងដាដោយនាងអះអាងថាមិនគិតអ្វីក្រៅពីសុំជានាជាបងប្អូនមិត្តភាពមិនចង់ក្លាយជាអ្វីក្រៅពីសាងសន្តិភាពជាមួយគ្នាឡើយ។មហាជនបានសមតែងការអបអរសារទរគ្រាដែលដឹងថាក្រុមពូកុយបានត្រូវរ៉ូវគ្នាឡើងវិញពិសេសនាងហុងដានឹងឃ្មឹបនិងរំពៃថាកាន់តែរួមគ្នាផ្តល់សំណើចចែកជូនអ្នកគាំទ្រជាបន្តទៀតផងដែរ។                                                

Tags:
  • ឃ្មឹប
  • ហុងដា
  • សមាជិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥