MENU
ក្រុមមហាផ្ទៃទទួលមេដាយ ជើងឯកសូហ្វតេន្នីសថ្នាក់ជាតិច្រើនជាងគេ
កីឡា | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១៤:៥៧ | ៣៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រុមមហាផ្ទៃទទូលមេដាយជើងឯកសូហ្វតេន្នីសថ្នាក់ជាតិ ច្រើនជាងគេសម្រាប់ព្រឹតិ្តការណ៍ឆ្នាំ២០១៧នេះ ជាពិសេសគឺមេដាយមាសដែលប្រមូលបានស្ទើរគ្រប់វិញ្ញាសាពីការប្រកួតដែលទើបបញ្ចប់កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតថ្នាក់ជាតិនេះតាមគម្រោងបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០១ ខែឧសភាមកម្លេះប៉ុន្ដែដោយសារមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់ព្រឹត្តិការណ៍នេះក៏ពន្យាពេលប្រកួតរហូតដល់ថ្ងៃទី០៧ នឹងបញ្ចប់នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ដោយមានការចូលរួមពីក្លឹបទូទាំងប្រទេសចំនួន៨ក្លឹបស្មើនឹងកីឡាករ-កីឡាការិនី ៩៨នាក់ ។ 

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតរយៈពេល៥ថ្ងៃ ក្រុមកីឡាសូហ្វតេន្នីសក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេសរុប១២គ្រឿង ក្នុងនោះមានមេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ២ ។ រីឯក្រុមកីឡាសូហ្វតេន្នីសអគ្គស្នងការដ្ឋាននគរបាលជាតិឈរលេខរៀងទី២ ជាមួយនឹងការដណ្ដើមបានមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៣ ។ ចំណែកក្លឹបក្រសួងការពារជាតិដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ២គ្រឿងឈរចំណាត់ថ្នាក់លេខ៣ ។

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានថ្លែងក្នុងពិធីបិទការប្រកួតនោះថា ការរៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ ពិតជាទទួលបានផ្លែផ្កាល្អប្រសើរ ដោយសារមានកំណើនក្លឹបចូលរួម ពិសេសគឺកីឡាករ-កីឡាការិនីចូលរួម សុទ្ធសឹងជាអ្នកមានសមត្ថភាព ដែលធ្វើឲ្យសហព័ន្ធមានមោទនៈភាព និងសប្បាយរីករាយ ស្របពេលសហព័ន្ធកំពុងជំរុញកីឡាក្មេងខ្ចីមួយនេះឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួមប្រកួតលើឆាកអន្ដរជាតិ និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ ៕ដោយ បូរិន

                                                                              

Tags:
  • ក្រុមមហាផ្ទៃ
  • សូហ្វតេន្នីស
  • មេដាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥