MENU
ការប្រកួតជើងឯកថ្នាក់ជាតិកីឡាសូហ្វតេន្នីស ខកខានដោយសារសហព័ន្ធកីឡាវាយកូនបាល់
កីឡា | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៥:២០ | ៥៧១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការប្រកួតជើងឯកថ្នាក់ជាតិកីឡាសូហ្វតេន្នីស ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧ ខកខានដោយសារសហព័ន្ធកីឡាវាយកូនបាល់ មិនខ្ចីទីលានរបស់ខ្លួនទៅកាន់សហព័ន្ធនេះ ដែលបង្កចេញរឿងអន់ចិត្តដាក់គ្នាចំពោះការរៀបចំនិងសម្របសម្រួលមិនត្រូវគ្នាបើទោះបីជារដ្ឋមន្ត្រីក្រសួងអប់រំនិងយុវជនកីឡាអនុញ្ញាតឱ្យក្តី។

លោក យី សារិន គ្រូបង្វឹកក្រុមកីឡាសូហ្វតេន្នីសជម្រើសជាតិកម្ពុជា បានបញ្ជាក់នាព្រឹកនេះថា ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែឧសហភានេះ ត្រូវបានខកខានជាបណ្ដោះអាសន្ននិងរង់ចាំដំណោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា បន្ទាប់ពីមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់កម្ពុជា(Tennis) ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានស្នើរក្រសួងអប់រំដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។

លោក យី សារិន បានសង្កត់ធ្ងន់ថា យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន គឺបានអនុញ្ញាតឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានរបស់ក្រុមកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ប៉ុន្ដែលុះដល់ថ្ងៃកំណត់ប្រកួតនាព្រឹកថ្ងៃទី១នេះ បែរជាក្រុមកីឡាវាយកូនបាល់កំពុងហ្វឹកហាត់លើទីលានខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមកីឡាសូហ្វតេន្នីសរៀបចំការប្រកួតតាមគម្រោងរបស់ខ្លួនទៅវិញ បើទោះបីក្រុមកីឡាករ-កីឡាការិនីទូទាំងប្រទេសមកជុំគ្នាក៏ដោយ ។

ជាបកស្រាយត្រឡប់មកវិញ លោក ជា ពៅ ដែលជាគ្រូបង្វឹកជម្រើសជាតិនៃក្រុមកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ខ្លួនមិនប្រឆាំងនឹងកម្មវិធី ឬសេចក្ដីសម្រេចរបស់ក្រសួងអប់រំនោះទេ ប៉ុន្ដែព័ត៌មានខ្លួនទទួលបាន កីឡាសូហ្វតេន្នីសយកទីលានកីឡាវាយកូនបាល់ រៀបចំជើងឯកថ្នាក់ជាតិ គឺខ្លីពេក ពោលគឺទទួលបានកាលពីម្សិលមិញ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកមកពីបារាំង ដើម្បីបង្ហាត់ដល់ក្រុមយុវជន និងក្រុមកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នាពេលខាងមុខ ក៏ធ្វើដំណើរមកដល់កម្ពុជាកាលពីម្សិលមិញដែរ ។

លោកបានបន្ដថា ក្រោយទទួលបានព័ត៌មានខាងលើ លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយជាមួយអគ្គនាយកដ្ឋានកីឡា ដែលទទួលបន្ទុកលើការងារនេះ។ ប៉ុន្ដែលោកបានអះអាងថា កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ជាមួយគ្រូជនជាតិបារាំងនោះ មិនអាចលើកពេលបានឡើយ ព្រោះលោកបានធ្វើដំណើរមកដល់កម្ពុជាទៅហើយ ។ ម្យ៉ាងសហព័ន្ធបានចំណាយថវិកាច្រើនលើការអញ្ជើញគ្រូកម្រិតពិភពលោកនេះ មកបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ។ ដូច្នេះលោកមិនចង់ឲ្យឱកាសដ៏មានតម្លៃនេះ ខកខានចំពោះក្រុមកីឡាករ ដែលកំពុងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ ។

ខណៈពេលនេះ បញ្ហារឿងទីលានប្រកួតនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនូវដំណោះស្រាយ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទាំងពីររៀបចំកម្មវិធីរៀងៗខ្លួននោះទេ ។ ប៉ុន្តែលោក ជា ពៅ បានប្រាប់ថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានកីឡាវាយកូនបាល់នោះ ក្រោយបញ្ចប់កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ពោលគឺចាប់ពីម៉ោង ៦ល្ងាចទៅ កីឡាសូហ្វតេន្នីសអាចបើកភ្លើងរៀបចំការប្រកួតបាន ។  តែបើតាមប្រភពច្បាស់ការពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកាយ និងកីឡា ក៏លួចបង្ហើបឲ្យដឹងយ៉ាងដូច្នេះផងដែរ ៕ដោយ បូរិន

                                               

Tags:
  • ការប្រកួត
  • សូហ្វតេន្នីស
  • កីឡា
  • សហព័ន្ធកីឡា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥