MENU
បឹងកេត អះអាងខ្លួននឹងខំប្រឹងមិនទម្លាក់ជើងឡើយជាមួយ Johor ស្អែកនេះ
កីឡា | ថ្ងៃអង្គារ ទី១៨ មេសា ២០១៧, ១៨:៤៥ | ៣៤២ ដង | ចុចបញ្ចេញមតិ (០)

ដោយ បូរិន

 

ភ្នំពេញ៖ ក្នុងពិធីសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោក John Mcglynn គ្រូបង្គោលរបស់ក្រុមបាល់ទាត់បឹងកេត បានអះអាងខ្លួននឹងខំប្រឹងមិនទម្លាក់ជើងឡើយជាមួយក្រុមខ្លាំង Johor របស់ប្រទេសម៉ាឡេស៊ីនាល្ងាចថ្ងៃស្អែកទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នៅពហុកីឡដ្ឋាជាតិអូឡាំពិក។ 

លោក John Mcglynn បានថ្លែងថា “ពួកយើងដឹងថា ការប្រកួតសម្រាប់ថ្ងៃស្អែកជាការលំបាក់ ប៉ុន្តែពួកយើងខំប្រឹងព្យាយាម ធ្វើរបៀបយ៉ាងណា ដើម្បី បង្កើតឱកាសស៊ុតបញ្ជូលទី ដើម្បី ស្ថានភាពនៅទីនោះ នាថ្ងៃស្អែក និងខំប្រឹងឱ្យអស់ពីសមត្ថភាពប្រកួតប្រជែងជាមួយក្រុម  Johor Darul Ta'zim”។

គ្រូបង្គោលបឹងកេតរូបនេះ បានបញ្ជាក់ថា លោកមានអាម្មរណ៍រំភើបសម្រាប់ បឹងកេត ជាក្រុមទី១សម្រាប់កម្ពុជាដែលចូលរួមប្រកួត AFC CUP ។ ជាការពិតវាជាការប្រកួតមួយដែលមានដំណើរប្រកួតប្រជែងខ្ពស់ ។ លោកនឹងសង្ឃឹមថា នឹងធ្វើឱ្យបានល្អនាថ្ងៃស្អែក ។

លោក John Mcglynn  បានបង្ហើបថា អំឡុងពេលរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមក ក្រុមបឹងកេត នៅតែបន្តហ្វឹកហាត់មិនឈប់សម្រាក់ទេ ដែលលោកមានអាម្មរណ៍ស្រស់ថ្លា ក្នុងការរៀបចំ និង នឹងធ្វើឱ្យល្អនាថ្ងៃស្អែក។ ជាមួយគ្នានោះ ជម្រើសកីឡាករ១១នាក់ដំបូង របស់ក្រុម Johor គេលេងក្នុងទម្រង់បែបនៅឡើយ ទាល់ស្អែកចាប់ផ្តើមនោះ នឹងដឹងថា ក្រុមនេះយ៉ាងណា។ 

សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២ -០ ក្នុងទឹកដី។ការប្រកួតចុងក្រោយ  កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះ Magwe របស់ប្រទេសមីយ៉ាន់ម៉ា ដោយម្នាក់ៗលេងប្រឹងឡើងអស់ជើងស្ទើរគ្រប់គ្នា ខណៈគូរប្រជែងលើកនេះក៏ខំប្រឹងបុកខ្លាំងផងដែរ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ ទល់នឹង សូន្យ៕

 

Tags:
  • បឹងកេត
  • Johor
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥