MENU
រឿង«ស៊ុបភើរម៉ាំ» កាដូសំណើចបានមកដល់ រៀបចំដោយមហាហង្ស
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ០៩:៣២ | ១,០៦៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ស្នាដៃសើចសប្បាយមួយទៀតដែលជាកាដូរបស់ផលិតកម្មមហាហង្សរឿង«ស៊ុបពើមាំុSuper Mom»នឹងធ្វើឲលោកអ្នកបានសប្បាយរីករាយសម្រាប់ការទស្សនាព្រោះមានតារាសម្តែងល្បីលំដាប់ប្រទេសនិងតារាកំប្លែងពេញនិយមក៍បានរួមគ្នាបង្កើតភាពសំណើមទាំងនេះក្នុងផ្ទៃរឿងផងដែរ។

ផលិតកមមមហាហង្សបានសម្ពោធរឿងថ្មីមួយទៀតហើយមានចំណងជើងថា«ស៊ុបភើរម៉ាំ Super Mom»ដែលមានតារាល្បីឈ្មោះចូលរួមនិងសារព័ត៌មានព្រមមទាំងមហាជនជាច្រើនកុះករ។កម្មវិធីនេះបានប្រារព្ឋធ្វើឡើងកាលពីល្ងាចថ្ងៃទី៣មេសាឆ្នាំ២០១៧នារោងភាពយន្តលេជេនTKទួលគោករាជធានីភ្នំពេញ។

ការដាក់សម្ពោធជាផ្លូវការនេះគេកត់សម្គាល់ឃើញថាមានតារាក្នុងផ្ទៃរឿងសុទ្ឋតែតុបតែងកាយយ៉ាងស្រស់ប្រណិតជាពិសេសនាងសុខ សោម៉ាវត្តីនិងនាងខ្ញុងសុខតែគ្រងឈុតដូចបណ្តាពួកបច្ចឹមប្រទេសទាក់ទាញមហាជនចូលរួមកម្មវិធីមិនធម្មតាឡើយធ្វើឲ្យសម្រស់តារា២ដួងនេះកាន់តែស្អាតឡើង។វត្តមានតារាចូលរួមនាឱកាសនោះរួមមានអ្នកនាងសុខ សោម៉ាវត្តី ខ្ញុង នាងគ្រឿន នាយក្រូច អ្នកនាងផាភួង លោកភឹម តារាវិបុល អ្នកនាងភិន សុដាលីស លោកអូន ឧស្សាហ៍ កញ្ញាលីឡា ព្រមទាំងតារាល្បីឈ្មោះជាច្រើនទៀត។លោកអិន សុភិនចាងហ្វាងផលិតកម្មមហាហង្សបានមានប្រសាសន៍ឲ្យដឹងថារឿង«ស៊ុបពើរម៉ាំ»មានការនិយាយពីគូសត្រូវច្រើននិងនិយាយពីការអប់រំសង្គមពិសេសអ្នកនៅក្បែរខាងគ្នាដែលមានអ្នកនាងកាតុចូលរួមសម្តែងជុំគ្នាជាមួយក្រុមនាយគ្រឿន ពាក់មី នាយក្រូច សុខ សោម៉ាវត្តីជាដើម។សាច់រឿងនៃការថតនេះមិនចំណាយទុនច្រើនលើសពី៥ម៉ឺនដុល្លារនោះទេ។នេះជាការរីកចម្រើនបន្តទៀតរបស់ផលិតកម្មមហាហង្សដែលបច្ចេកទេសថតរឿងនេះយើងបានសម្រិតសម្រាំងបំផុតសម្រាប់ឱកាសបើកឆាកដំបូងឆ្នាំ២០១៧និងអបអរបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។រឿង«ស៊ុបពើរម៉ាំ»នេះមានការបញ្ចាំងក្នុងរោងកុន៨រោងព្រមគ្នានឹងមានបញ្ចាំងនៅរោងកុនទំនើបថ្មីមួយទៀតទើបតែមាននៅក្រុងភ្នំពេញព្រមទាំងបញ្ចាំងនៅតាមខេត្តដូចជាក្រុងសៀមរាបជាដើម។បើសនិនជារឿងនេះទទួលជោគជ័យយើងក៍គ្រោងដាក់់បញ្ចាំងនៅក្រៅប្រទេសផងដែរសំខាន់យើងកំពុងតាមដានការទស្សនាក្នុងស្រុកសិន។

អ្នកនាងសុខ សោម៉ាវត្តីបានសម្តែងការរីករាយថាអ្នកនាងសប្បាយចិត្តដែលផលិតកម្មមហាហង្សបានសម្រេចយកស្នាដៃថ្មីរបស់ខ្លួនមកបញ្ចាំងជាបន្តទៀតដូចជារឿង«ស៊ុបពើរម៉ាំ»ដើម្បីចែកការសប្បាយសើចរំសាយអារម្មណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះចាត់ទុកថាជាកាដូសំណើចមួយផងដែរ។

សូមអញ្ជើញបងប្អូនទស្សនិកជនទាំងអស់ចូលរួមសប្បាយនិងមកទស្សនាទាំងអស់គ្នាដើម្បីលើកស្ទួយស្នាដៃភាពយន្តខ្មែរយើងជាបន្តទៀតដែលកំពុងតែបោះជំហ៊ានទៅមុខដែលនេះជាការជួយលើកទឹកចិត្តផលិតករខ្មែរយើងផងដែរបើខ្វះខាតយ៉ាងណាសូមមេត្តារិះគន់ស្ថាបនាដើម្បិបានក្រុមការងារជួយកែលម្អជាបន្តទៀតសំដៅយកគុណភាព។                        

Tags:
  • កាដូសំណើច
  • មហាហង្ស
  • ស៊ុបភើរម៉ាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥