MENU
ធ្លាក់ព្រិលជាប្រវត្តិសាស្ត្រ សម្លាប់មនុស្សជាង ៤០នាក់ នៅប៉ូឡូញ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:៥៤ | ៥៧៧ ដង | ចុចបញ្ចេញមតិ (០)

អាកាសធាតុត្រជាក់ធ្លាក់ព្រិលទ្រងទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសប៉ូឡូញ បណ្តាលឲ្យមានអ្នកស្លាប់ជាង៤០នាក់។ប៉ូលិសប៉ូឡូញបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺមនុស្សចាស់ អ្នកគ្មានផ្ទះសម្បែងនិង​អ្នកស្រវឹងស្រា ត្រូវតែមានការប្រុងប្រយ័ត្ន​ដោយអាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសប្រក្រតី

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍បានផ្សាយថា មកទលពេលនេះមានអ្នកស្លាប់ជាង​៤០នាក់​ហើយដោយសាអាកាសធាតុត្រជាក់។ ដោយឡែកនៅថ្ងៃទី​៣និងទី​៣ខែមករាមានអ្នកស្លាប់​ដល់ទៅ​២១នាក់។

លោកស្រីBozena Wysocka អ្នកនាំពាក្យមជ្ឈមណ្ឌុលសន្តិសុខ​បញ្ចាក់ថា​«មានមនុស្ស​១២​នាក់ស្លាប់ក្នុងរយពេល​២៤ម៉ោងកន្លងមក ហើយនៅមុននេះមានមនុស្ស​៩នាក់​ផ្សេង​ទៀត​ស្លាប់។នៅក្នុងតំបន់មួយចំនួនមានសីតណ្ហភាពធ្លាក់ដល់ក្រោមសូន្យ​អង្សាសេ ខ្លាទៀត​ សីតណ្ហភាពមានរហូត​-20 អង្សាសេរទៀតផង។

សារព័ត៌មាន​ប៊ីប៊ីស៊ី​បានផ្សាយថា នេះជារដូវកាលត្រជាក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិ​សាស្ត្រប្រទេសប៉ូឡូញ។ កាលពីថ្ងៃទី​១៩និង​២០ខែធ្នូ​២០០៩ ក៏មានអាកាសធាតុត្រជាក់​ធ្លាក់​ព្រិល សម្លាប់មនុស្ស​៤២នាក់ផងដែរ។

ប៉ូឡូញមានពលរដ្ឋ​៣៨លាននាក ហើយអាកាសធាតុត្រជាក់ឆ្នាំនេះកើតឡើងយឺតជាឆ្នាំមុនៗ ប៉ុន្តែមានអាកាសធាតុត្រជាក់ជាងគេបង្អស់៕ ម៉េនឡេង

Tags:
  • ប៉ូឡូញ
  • សម្លាប់មនុស្ស
  • ធ្លាក់ព្រិល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥