MENU
ខ្មាន់កាំភ្លើងចាប់មនុស្ស៧នាក់ ធ្វើជាចំណាប់ខ្មាំង
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៣ ធ្វូ ២០១៦, ១៤:៤៨ | ៣៩៣ ដង | ចុចបញ្ចេញមតិ (០)

ខ្មាន់កាំភ្លើងម្នាក់បានចាប់មនុស្ស​៧នាក់ធ្វើជាចំណាប់ខ្មាំង នៅឯសាខាក្រុមហុនទេសចរណ៍មួយនៅទីក្រុងប៉ារីស។ ហេតុការខាងលើបានធ្វើឲ្យពលរដ្ឋបារាំងកាន់តែព្រួយបារម្ភខ្លាំងឡើង ពីអសន្តិសុខផ្ទាល់ខ្លួន។

ហេតុការចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ស្ថិតនៅមហាវិថី​Massena ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស ​កាលពីយប់ថ្ងៃទី២ខែធ្នូ។តាមសាក្សីនៅកន្លែងកើតហេតុ​បុរសម្នាក់ កាន់កាំភ្លើង រត់ចូល ក្នុងទីស្នាក់ការទេសចរណ៍​ Asieland នៅវេលាម៉ោង ១៨និង​៣០នាទី ពេលដំបូងមនុស្សនៅទីនោះសង្ស័យថាជាការប្លន់។ កម្លាំងប៉ូលិសប្រឆាំងបាតុកម្ម ភ្លាមៗនោះក៏បានដល់ដល់កន្លែអកើតហេតុ ទប់ទល់និងសភាពការ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង​៩យប់។ ក្រោយមកចំណាប់ខ្មាំងក៏បានរំដោះតែខ្មាន់កាំភ្លើងក៏រត់ទៅបាត់។

តាមការប្រកាសរបស់លោក​ Jerome Coumet អភិបាលក្រុងប៉ារីស បានបញ្ចាក់ថា ខ្មាន់កាំភញលើងដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាងគឺនៅម្តុំនេះនៅឡើយ តែពេលប៉ូលិសចូលទៅដល់មិនឃើញស្រមោលជនដៃដល់។ ប៉ូលិសក៏បានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។

អ្នកនាំពាក់ប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា ក្រុមអ្នកជំនាញបានស្វែងរកតាមចាប់ខ្លួនជនចាប់ជំរិតខាងលើ ។​ ប៉ូលិសក៏បានស្នើរត្រួតពិនិត្យអ្នកបើករថយន្តចេញចូលម្តុំខាងលើផងដែរ។

បារាំងបានដាក់ប្រទេសនៅក្នុងគ្រាអាសន្នតាំងពីខែវិច្ឆិកា ឆ្នាំ​២០១៥មកទលពេលនេះ ក្រោយពេលមានការវាយប្រហារភេរវកម្ម​ជាច្រើនឡើងកើនឡើងនៅក្នុងប្រទេសបារាំងបង្ករឡើងដោយក្រុម IS ៕

 

 

Tags:
  • ខ្មាន់កាំភ្លើង
  • ចំណាប់ខ្មាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥