MENU
បោះឆ្នោតអាមេរិក ឆ្នាំ២០១៦ គណបក្សប្រជាធិបតេយ្យនៅតែនាំមុខ លើគណបក្សសាធារណរដ្ឋ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ២០១៦, ១១:១៦ | ៥៦៧ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១០ខែកុម្ភៈ លទ្ធផលរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត ជាបឋមនៅក្នុង រដ្ឋ​ New Hampshire ក្នុងការជ្រើសរើសបេក្ខភាពប្រធានាធបិតីអាមេរិកឆ្នាំ​២០១៦ បង្ហាញឲ្យឃើញថា លោក ​Donal Trump និង​សមាជិកព្រឹទ្ធភា John Kasich ជាអ្នកទទួលបានជ័យជំនះក្នុងការបោះឆ្នោតខាងលើ។

នៅក្នុងការបោះឆ្នោតខាងលើ គណបក្សប្រជាធិបតេយ្យក៏មានបេក្ខភាពពីររូបផងដែរគឺ លោកស្រី គ្លីនតុន និង​សមាជិកព្រឹទ្ធភា​ លោក ​Sander។ ដោយឡែក គណបក្សសាធារណរដ្ឋមានបេក្ខភាពដល់ទៅ​ ៨រូប ចូលរួម ក្នុងនោះលោកដូណាលត្រាំ​ នាំមុខលើបេក្ខភាពទាំងអស់។

តាមលទ្ធផលស្ទងមតិក្រៅបន្ទាប់បោះឆ្នោត និងរាប់សន្លឹកឆ្នោត  គណកម្មការរៀបចំការបោះ​ឆ្នោតរដ្ឋ​New Hampshire បានឲ្យដឹងថា លោកដូណាលត្រាំ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតក្នុងរដ្ឋខាងលើ ដោយមានសម្លេងគាំទ្រលោករហូតដល់ទៅ ​៣៣,៩១ភាគរយ។ ចំណែកអ្នកដែលឈរលំដាប់ទីពីរគឺ លោក​ John Kasich មានសម្លេងគាំទ្រ ១៦,១៩ភាគរយ។ ដោយឡែកលោក ​Ted Cruz អ្នកដែលទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតក្នុង រដ្ឋ​ Iowa បានត្រឹមតែលំដាប់ទី​៤ប៉ុណ្ណោះ ដោយមានសម្លេងគាំទ្រតែ​១១,៤៦ភាគរយប៉ុណ្ណោះ។

ចំណែកបក្ខភាពមកពីគណបក្សប្រជាធិប​តេយ្យវិញ សមាជិកព្រឹទ្ធភា​ Bernie Sanders ទទួលបានសម្លេងគាំទ្រដល់ទៅ​ ៥៦,៦១ភាគរយ នាំមុខលើលោកស្រី គ្លីនតុន ដែលមានសម្លេងគាំតែ​ ៤១,៣៧ភាគរយ។

មានប្រសាស្ត្រទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយលទ្ធផលបោះឆ្នោត លោកស្រីគ្លីនតុនបញ្ចាក់ថា​លោកស្រីទទួលយកនៅការបរាជ័យខាងលើ។

នៅក្នុងរដ្ឋ​ New Hampshire គឺជាការបោះឆ្នោតតាំរូបភាពសកលជាលើកដំបូង គឺខុសពី រដ្ឋ​ Iowa  ដោយសារតែនៅក្នុងរដ្ឋ Iowa ការបោះឆ្នោតរៀបចំឡើងដោយគណបក្សរបស់ខ្លួន ចំណែកការបោះឆ្នោតនៅក្នុងរដ្ឋ​ New Hampshire រៀបចំឡើងដោយគណកម្មធិការរៀបចំការបោះឆ្នោត។

នៅក្នុងការបោះឆ្នោតនៅរដ្ឋ​ Iowa លោកស្រីគ្លីនតុន ​ទទួលបានជ័យជំនៈប្រគៀកប្រគិត លើគូប្រជេងមកពីគណបក្សដូចគ្នា គឺលោក ​Sander តែ​០,២ភាគរយប៉ុណ្ណោះ គឺ​ 49,8% - 49,6%។

Tags:
  • បោះឆ្នោតអាមេរិក
  • គណបក្សប្រជាធិបតេយ្យ
  • គណបក្សសាធារណរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥