MENU
ដំបៅចាស់រើឡើងវិញ នៅក្នុងទំនាក់ទំនងរវាងអីរ៉ង់ និងអារាបីសាអូឌិត
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:៥៣ | ៧២៩ ដង | ចុចបញ្ចេញមតិ (០)

នៅតំបន់មជ្ឈឹមបូព៌ា ប្រទេស​អីរ៉ងនិងអារ៉ាបីសាអូឌិតមានជម្លោះនិងគ្នាតាំងពី​មួយពាន់ឆ្នាំមុខ​មកម្លោះរវាងអ្នកកាន់​សាសនាអិស្លាម​និកាយ​សាន់នីនិងនិកាយស៊ីអិត ហើយពេលនេះ​ដំបៅ​ចាស់ក៏បានរើឡើងវិញបង្ករការព្រួយបារម្ភកាន់តែខ្លាំងឡើងពីពលរដ្ឋនៅក្នុងតំបន់​និងនៅ​លើភពផែនដីទាំងមូល។

អីរ៉ងនិងអារ៉ាបកំពុងឈានដល់វិបត្តិទ្រងទ្រាយធំបំផុតមិនធ្លាប់មាន ដោយបានកាត់ផ្កាច់ទំនាក់​ទំនងការទូតទៀតផង ក្រោយពេលដែលអារ៉ាបីសាឌីប្រហារជីវិត​អ្នកដឹកនាំសាស​នាអិស្លាម​និកាយ​​ស៊ីអិតដ៏ល្បីល្បាញ​ Sheikh Nimr Al Nimr។

ទំនាក់រវាងប្រទេសទាំងពីត្រូវបានកាត់ផ្កាច់  ពាក្យពេជ​ឌឺដងដាក់គ្នាបានធ្វើឲ្យស្ថានភាព​កាន់តែតានតឹងទ្វេដង ពិសេសក្រោយពេលដែនពលរដ្ឋអីរ៉ងធ្វើបាតុកម្មវាយប្រហារស្ថានទូត​អារ៉ាបីសាអូឌិត។ ប៉ុន្តែវិវាទរវាងអីរ៉ងនិងអារ៉ាម មិនមែនទើប​តែចាប់ផ្តើមនោះ​ឡើយវាបាន​កើតឡើង​តាំងពីយូណាសមកហើយតាមប្រវត្តិសាស្ត្រ​។

ប៉ុន្តែវិវាទនាពេលនេះពិបាកក្នុងការផ្សះផ្សាខ្លាំងណាសហើយ អាចជាដើមហេតុ​ក្នុងការផ្ទុះ​សង្គ្រាម​​ជាទ្រងទ្រាយធំ​ក្លាយជាសង្គ្រាមសាសនានិងសង្គ្រាមលោកលើកទី​៣ផងដែរ។ កន្លងមកដោយសារតែអីរ៉ងមានកម្មវិធបរមាណូ​ទើបអារ៉ាបមិនហានប៉ះពាល់ប៉ុន្តែពេលនេះ ក្រោយអីរ៉ងចុះកិច្ចព្រមព្រៀងបរមាណូ អារ៉ាប់ក៏ចាប់ផ្តើមរករឿងដើម្បីវាយប្រហារ ។ ទាំងនោះហើយ ទើបមានមនុស្សជាច្រើនដាក់សំណួរសួរថា អារ៉ាប៊ីសាអូឌិតជា​កូនអុក​របស់អាមេរិកដើម្បីវាយប្រហារ​អីរ៉ងក្រោយបញ្ជប់កម្មវិធបរមាណូដែរឬទេ?

គួរបញ្ចាក់ផងដែរថា​អារ៉ាបមីសាអូឌិតជាប្រទេសជិតស្និតអាមេរិកបំផុតនិងជាប្រទេសទិញ​សព្វាវុធពីអាមេរិកច្រើនជាងគេបំផុតអាចគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមជាទ្រងទ្រាយធំ។

តាមបទពិសោធតាំងពីដើមមក រាល់ពេលដែលប្រទេសណាមួយត្រូវអាមេរិកដាក់ទណ្ឌកម្ម ឲ្យបោះបង់កម្មវិធីបរមាណូនោះ ប្រាកដជារងការវាយប្រហារពីអា​មេរិកឬសម្ព័ន្ធមិត្ត​អាមេរិកជាមិនខាន ហើយពេលនេះអីរ៉ងកំពុងតែដើរតាមកន្លងរបស់អីរ៉ាក់ លីបី...។

បច្ចុប្បន្ន រ៉ាប៊ីសាអូឌីត​ជា​ប្រទេស​អ៊ីស្លាម​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​ និកាយ​ស៊ុយនីត​រស់នៅ ចំណែក​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​អ៊ីស្លាម​ដែរ តែ​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ។ ប្រទេស​អ៊ីស្លាម​ទាំង​ពីរ​ដែល​មាន​និកាយ​ខុស​គ្នា គឺ​ជា​តួអង្គ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​ក្នុង​តំបន់។ នៅ​ពេល​ដែល​មាន​ជម្លោះ​អ្វី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា គេ​តែង​តែ​ឃើញ​វត្តមាន​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ជានិច្ច ពិសេស​នៅ​ក្នុង​ជម្លោះ​ណា​ដែល​មាន​លក្ខណៈ​សាសនា ពោល​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត។
 
ជាក់ស្តែង​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​យេម៉ែន អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​អន្តរាគមន៍​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម ​ហ៊ូទី្ស​និកាយ​ស្ហ៊ីអ៊ីត។ អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ថា កំពុង​ប្រពឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។ នៅ​ស៊ីរី អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ ប្រធានាធិបតី​ស៊ីរី​អាសាដ។ រីឯ​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​បាន​ចេញ​មុខ​គំាទ្រ​លោក​អាសាដ​ដែល​បាន​ចោទ​ ក្រុមប្រឆំាង​ថា ជា​ពួកភេរវជន​និកាយ​ស៊ុយនីត។ ជម្លោះ​ក្នុង​ប្រទេស​បារ៉ែន ក្រុមគ្រួសារ​រាជានិយម​និកាយស៊ុយនីត​ទទួល​បាន​ការ​គំាទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​អារ៉ាប៊ីសាអូឌីត និង​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​បញ្ឆេះ​ពួក​ឈីអ៊ីត​ឲ្យ​ក្រោក​ឈរ​បង្ក​ចលាចល​ ក្នុង​សង្គម​បារ៉ែន។

Tags:
  • អារាបីសាអូឌិត
  • អីរ៉ង់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥