MENU
ប្រទេសស៊ុយអែតប្រកាស បន្តជួយកម្ពុជាលើវិស័យអភិវឌ្ឍន៏ធនធានមនុស្ស អប់រំនិងហ្វឹកហ្វឺនវិជ្ជាជីវៈ
សេដ្ឋកិច្ច | ថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា ២០១៦, ១៨:៣៤ | ១,២៤២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នេះបានអនុញ្ញាតឲ្យលោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ និងអាកាសធាតុ របស់ប្រទេស ស៊ុយអែតចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងការបរទេសនិងសហការអន្តរជាតិ។

លោកអ៊ុច បូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបរវាងលោកប្រាក់ សុខុននិងលោកស្រី អ៊ុលរីកា ម៉ូតដៀថាលោករដ្ឋមន្រ្តីប្រាក់ សុខុនបានរំលឹកពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសស៊ុយអែតកាលពីពេលកន្លងមក។កម្ពុជានិងស៊ុយអែតបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦១មក។

លោកអ៊ុច បូរិទ្ធបានលើកឡើងថាក្នុងជំនួបនេះដែរលោកប្រាក់ សុខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែតដែលបានផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។ជាពិសេសប្រទេសស៊ុយអែតជាប្រទេសមួយនៅអឺរ៉ុបដែលបានថ្កោលទោសចំពោះរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។

ក្នុងជំនួបនេះដែរលោករដ្ឋមន្រ្តីបានលើកឡើងថាប្រទេសស៊ុអែតជាប្រទេសតែមួយគត់ដែលបានអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកកុល។ជាបន្តបន្ទាប់ប្រទេសស៊ុយអែតផ្តល់ជំនួយដល់កម្ពុជាក្នុងកំឡុងឆ្នាំ១៩៨០។លោករដ្ឋមន្រ្តីក៍បានលើកឡើងពីកិច្ចសហការប្រតិបត្តិការលើគម្រោងដែលប្រទេសស៊ុយអែតលើវិស័យសិក្សាធិការនេះមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោកស្រីរដ្ឋមន្រ្តី ស្រី អ៊ុលរីកា ម៉ូតដៀបានថ្លែងថានៅប្រទេសស៊ុយអែតក៍ដូចជាកម្ពុជាដែរគឺវិស័យអប់រំសិក្សាធិការនេះកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។រដ្ឋាភិបាលស៊ុយអែតកំពុងខិតខំលើកកម្ពស់វិស័យអប់រំនេះដែរ។លោកស្រីបានអះអាងថារដ្ឋាភិបាលប្រទេសសុយអែតនឹងបន្តជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជានិងផ្នែកហ្វឹកហ្វឺនផ្នែកវិជ្ជាជីវៈដែលជាផ្នែកមួយនៃគម្រោងដែលរដ្ឋាភិបាលស៊ុយអែតជួយដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះដែរភាគីទាំងពីរក៍បានលើកឡើងពីការពារគោរពសិទ្ធិមនុស្សនិងប្រជាធិបតេ្យជាមួយមូលដ្ឋាន។លោករដ្ឋមន្រ្តីប្រាក់សុខុនបានថ្លែងប្រទេសកម្ពុជាទើបតែបានងើបពីរបបខ្មែរក្រហមនិងបានកំពុងគោរពសិទ្ធោឲិមនុស្សនិងប្រជាធិបតេយ្យជាមូលដ្ឋានជាស្នូលមួយក្នុងការអភិវឌ្ឍប្រទេសរបស់យើង។

លោករដ្ឋមន្រ្តីបានថ្លែងថាជាការពិតយើងនៅមានការប្រឈមជាងច្រើនតែជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាយើងខិតខំអភិវឌ្ឍប្រទេសយើងឲ្យមានដំណើរទៅតាមលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សនិងមានការធ្វើកំណែទម្រង់ជាច្រើន។ក្នុងកំណែទម្រង់នៅក្នុងតុលាការនិងរដ្ឋបាលតាមការចង្អុលបង្ហាញរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខរាជរដ្ឋាភិបាល។

ចំពោះបញ្ហាប្រែប្រួសអាកាសធាតុវិញលោកស្រី ស្រី អ៊ុលរីកា ម៉ូតដៀបានលើកឡើងថាលោកស្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានដោយលោកស្រីមើលឃើញថាមានជំរុញឲ្យមានដំណើរទៅមុខ។លោកស្រីបានអះអាងបញ្ហានេះក៍ស្ថិតនៅក្នុងវិស័យអថិភាពរបស់រដ្ឋាភិបាលស៊ុយអែតដែលលោកស្រីបានឃើញមានការជំរុញល្បឿនទៅមុខក្នុងពេលជួបជាមួយលោកសាយសំអាល់រដ្ឋមន្រ្តីបរិស្ថាន។

លោករដ្ឋមន្រ្តីប្រាក់សុខុនបានលើកឡើងថាប្រទេសកម្ពុជានឹងខិតខំធ្វើយ៉ាងណាក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការកាត់បន្ថយផលប៉ះពាល់នៃការបំរែបំរួលអាកាសធាតុនេះឲ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ។កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីប្រទេសស៊ុយអែតធ្វើយ៉ាងណាឲ្យមានកំណែនសេដ្ឋកិច្ចប្រកបដោយចីរភាពគឺឲ្យមានស្ថេរភាពកុំឲ្យមានឡើងចុះៗ។ក្នុងនោះបង្កើតឲ្យមានការចរចាសង្គមរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលជាមួយបណ្តាសហជីពនិងពលករដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកំណើតសេដ្ឋកិច្ចឲ្យមានចីរភាព៕

Tags:
  • ស៊ុយអែត
  • អភិវឌ្ឍន៏
  • វិជ្ជាជីវៈ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥