MENU
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចូលពន្ធនាគារជួបសកម្មជនបក្សកំពុងជាប់ពន្ធនាគារចំនួន១៥នាក់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ២០១៦, ១៤:០៤ | ៥២៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ មន្រ្តីនិងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៥​នាក់​កំពុងជាប់​ឃុំ​នៅព្រឹក​ថ្ងៃទី១១​ខែកុម្ភៈ​នេះ​ត្រូវបាន​​លោកឹម សុខាអនុប្រធាន​គណបក្សសង្រ្គោះ​ជាតិ បាន​ដឹក​នាំ​ក្រុមអ្នកតំណាងនៃគណបក្សសង្រ្គោះជាតិជាង១០នាក់ចូលជួបសួរសុខទុក្ខនិងលើកទឹកចិត្តដល់ដល់ពួកគាត់ ដែលកំពុងត្រូវបានឃុំឃាំងដោយតុលាការជាបន្តបន្ទាប់​នៅពន្ធនាគារព្រៃស ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។

អ្នក​ទោស​ជា​មន្រ្តី​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១២​នាក់​រួម​ទាំង​លោក ហុង សុខហ៊ួ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី លោក មាជ​សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​និង​សកម្មជន​១០​​នាក់​ផ្សេងទៀត។អ្នក​ទាំង​១២​នាក់ត្រូវ​បាន​ចាប់​ខ្លួន​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ខែតុលា​ឆ្នាំ​២០១៥​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

ជន​ជាប់​ចោទ​១១​នាក់ក្នុងចំណោម១៥នាក់​​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១៥​ពី​បទ​កុបកម្ម​ដឹកនាំ​កុបកម្ម​និង​ចូល​រួម​កុបកម្ម។ជន​ជាប់​ចោទ​៧​នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​និង​ជន​ជាប់​ចោទ​៤​នាក់​ទៀត​ទោស​២០​ឆ្នាំ​ក្នុង​ពន្ធនាគារ។

ការ​សម្រេច​របស់​តុលាការ​ត្រូវ​បាន​ជន​ជាប់​ចោទ​មិន​អាច​ទទួល​យក​បានទេ​ព្រោះ​មិន​យុត្តិ​សម្រាប់​ពួក​គាត់និង​បាន​ពឹង​ក្រុម​មេធាវី​ការពារ​ក្តី​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលា​ការ​​ក្រុង​ភ្នំពេញ​។​ចៅក្រម​សាលាឧទ្ធរ​បាន​កំណត់​ពេល​បើក​សវនាការ​លើក​បណ្តឹង​ឧទ្ធរណ៍​នៃ​សំណុំរឿងនេះ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​មីនា​ខាង​មុខ​នេះ​បើ​យោង​តាម​ក្រុម​មេធាវី​ការពារក្តី។​

​​​​        លោក កឹម សុខា​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រៅ​របងពន្ធនាគារ​ក្រោយ​ពេល​ជួប​អ្នក​ទោស​ថា​លោក​បាន​ជួប​លោក ហុង សុខហ៊ួ​លោក មាជ​សុវណ្ណារ៉ា​និង​សកម្មជន​ដទៃ​ទៀត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​នៃ​ពន្ធនា​គារ​ព្រៃ​ស។លោក​ថ្លែង​ថា​លោក​បាន​ជួប​អ្នក​ទោស​សរុប​ដល់​ទៅ​១៥​នាក់​មិន​មែន​​តែ​១២​នាក់​រួម​ទាំង​លោក​ហុង​សុខហ៊ួ​និង​លោក​មាជ​សុវណ្ណារ៉ា​ផង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

លោក​កឹម​សុខា​បាន​ថ្លែង​ក្រុម​អ្នក​ទោស​ទាំង​នោះ​មិន​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ទេ។​តែ​មាន​អ្នក​ខ្លះ​មាន​បញ្ហា​សុខភាព​ខ្លះ​ដូច​ជា​ឈឺ​ជើង​ពិបាក​ដើរ​ជា​ដើម។អ្នក​ទាំង​នោះ​នៅ​មាន​ស្មារតី​រឹង​មាំ​ដដែល​មិន​មាន​បញ្ហា​ឡើយ​។លោក បញ្ជាក់​អ្វី​ដែល​លោក​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​ទោស​ទាំង​នោះ​បាន​ប្រាប់​លោក​ថា​ពួក​គាត់​ថា​អារម្មណ៍​របស់​គាត់​នៅ​តែ​ស្ថិត​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ​ដដែល​មិន​ប្រែ​ប្រួល​ទេ​។

លោក កឹម សុខា​បាន​លើក​ឡើង​ថា​អ្នក​ជាប់​ចោទ​ទាំង​នោះ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​និង​មាន​ការ​បញ្ជាក់​ដោយ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រៅ(ពន្ធនា​គារ)ឲ្យ​ខំ​រៀបចំ​ខ្លួន​​ទៅ​បោះ​ឆ្នោត​និង​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​។លោក​ថ្លែង​ថា​"យើង​បាន​មើល​ឃើញ​ស្មារតី​ពួក​គាត់​ទាំង​នោះ​ល្អ​ដដែល​។​ពួក​គាត់​នៅ​តែ​គិត​ពី​ការ​បោះ​ឆ្នោត ពី​រឿង​ប្រទេស​ជាតិ​ខ្ញុំ​សូម​កោត​សសើរ”។

លោក កឹម សុខា បាន​ចំណាយ​ពេល​ប្រមាណ​១ម៉ោង​ក្នុង​ការ​ជួប​ជា​មួយ​អ្នក​ទោស​ដែល​ជា​មន្រ្តី​នៅ​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ។​លោក​អះអាង​ថា​ចំពោះ​បញ្ហា​ស្នើ​សុំឲ្យ​មាន​ការ​ដោះ​លែង​យ៉ាង​ណា​នោះ​លោក​មិន​អាច​និយាយ​ថា​ទេ​ព្រោះ​មិន​មែន​ជា​ការងារ​ដែល​លោក​ត្រូវ​ធ្វើ​ ។

Tags:
  • ថ្នាក់ដឹកនាំ
  • សង្រ្គោះជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥