MENU
អ្នកស្លាប់កើនឡើង៤១នាក់ ចំណែកម្ចាស់អាគារឃុនដូ ត្រូវចាប់ខ្លួនពិបទសាងសងគ្មានគុណភាព
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១០ កុម្ភៈ ២០១៦, ១៩:៤៦ | ៤៥៥ ដង | ចុចបញ្ចេញមតិ (០)

មន្ត្រីកោះតៃវាន់ នៅថ្ងៃទី​១០ ខែកុម្ភៈ បានចាប់ខ្លួនម្ចាស់អាគាដែលបាក់ស្រុត សម្លាប់មនុស្សដល់ទៅ​៤១នាក់កាលពីថ្ងៃទី​៦។ ភាគច្រើននាក់ស្លាប់ ត្រូវបានគេរកឃើញនៅក្នុងអាគាឃុនដូ​កម្ពស់​១៧ជាន់ នៅពេលនេះមានអ្នកបាត់ខ្លួនជាង​១០០ទៀត ក្នុងអាគាបាក់បែកនោះ។

លោក​ Hsiao Po Jen អ្នកទទួលបន្ទុកបញ្ហាផ្លូវច្បាប់របស់កោះតៃវ៉ានបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនម្ចាសឃុនដូឈ្មោះ​ Lin Ming Hui ពិបទធ្វើឲ្យមនុស្សស្លាប់ដោយប្រយោល ដោយសារតែការសាងសង់អាគាគ្មានគុណភាព។

អាគាខាងលើបានសាងសង់ឡើងនៅឆ្នាំ​១៩៩៤ ជាអាគាខ្ពស់បំផុតនៅក្នុងតំបន់ដែលមានពលរដ្ឋដល់ទៅជាង​២លាននាក់រស់នៅ បានបាក់ស្រុតទាំងស្រុងក្រោយហេតុការរញ្ជួយដី។

សារព័ត៌មាន CAN បានផ្សាយនៅថ្ងៃទី​១០ខែកុម្ភៈថា​មានមនុស្ស​៤១ស្លាប់ ក្នុងនោះមាន​៣៩នាក់ស្ថិតនៅក្នុងអាគាកម្ពស់​១៧ជាន់ខាងលើ។

បើតាមការអះអាងពីអ្នកជួយសង្គ្រោះ នៅក្នុងហេតុការណ៍នៃការវាយប្រហារ មួយដោយគ្រោះរញ្ជួយដីកម្រិត ៦,៧រិចទ័រ នៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ គិតមកដល់ត្រឹមថ្ងៃអង្គារនេះ មានអ្នកស្លាប់កើនឡើងដល់៤១នាក់ និងអ្នករងគ្រោះដែលមិនទាន់ រកឃើញ នោះគឺ១០៧នាក់ ។

គេបានដឹងថា ដោយសារគ្រោះរញ្ជួយដីកើតឡើង អគារដែលមានចំនួន១៧ជាន់ នៅតំបន់Wei Guan ត្រូវបានដួលរលំ ហើយបានសង្កត់ពលរដ្ឋឲ្យជាប់គាំង ក្រោមថ្ម និងកំទេចកំទីរាប់រយនាក់ តែភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះបានជួយទាន់ ពេលបានជាង ២០០នាក់ ហើយក៏បានបញ្ជូនពួកគេ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្គ្រោះជីវិតផងដែរ ។

លោក William Lai អភិបាលក្រុង Tainan បានបញ្ជាក់ថា នៅក្នុងអគារ១៦ជាន់ដែលបានដួលរលំនោះ មានសញ្ញា៣ ដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តខិតខំជួយជន រងគ្រោះ ក្នុងនោះមានអ្នកស្លាប់ ៣៨នាក់ ដែលពួកគេស្លាប់ដោយមិនទាន់ បានបញ្ជូនដល់មន្ទីរពេទ្យផង ។

ក្រុមអ្នកជួយសង្គ្រោះបានព្រមានថា ក្នុងអំឡុងពេល៧២ម៉ោង ក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រឹងប្រែង ស្វែងរកជនរងគ្រោះដោយសារអគាររលំសង្កត់ ពីលើហើយពួក គេនឹងប្រើប្រាស់ គ្រឿងចក្រធុនធំដើម្បីកកាយមើល ដោយកិច្ចការនេះនឹងធ្វើឲ្យបានកាន់តែឆាប់រហ័សថែមទៀត ៕

Tags:
  • អ្នកស្លាប់
  • ចាប់ខ្លួន
  • គ្មានគុណភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥