MENU
ហិង្សារវាងអតីតអ្នកបើកបររថយន្តក្រុងកាពីតូលនិងក្រុមរ៉ឺម៉កកង់បី ចាប់ខ្លួនមនុស្សពីរនាក់ បញ្ចូនមកតុលាការ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ កុម្ភៈ ២០១៦, ១៥:៣១ | ៤៤៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ​:​ ករណី​ហិង្សា ​រវាង​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ​ដែល​ឈរ​លើក​បដា​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ និង​ ក្រុម​រ៉ឺម៉ក​កង់​បី​ ​ ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ បញ្ជូន​មក​តុលាការ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ព្រះរាជ​អាជ្ញា​រង​ ស្រី​ ម៉ាលីន​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​អ្នក​តវ៉ា​ដែល​ជា​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ បាន​ឈរ​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ ។

សូមបញ្ជាក់ថា របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧មករា​ បង្ហាញ​ថា​ មនុស្ស​ទាំង​ពីរ​នាក់​នេះ​ឈ្មោះ​ ណន​ វណ្ណា​ អាយុ​៣៨ឆ្នាំ​ មុខ​របរ​ជា​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ មាន​ទីលំនៅ​ផ្ទុះ​ជួល​ ផ្លូវ​លំ​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ និង​ ឈ្មោះ​ រស់​ ស៊ី​ផៃ​ អាយុ​៣៣ឆ្នាំ​ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ មាន​ទីលំនៅ​ផ្ទុះ​លេខ​៥៨០​ ផ្លូវ​ឡកំបោ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ព្រែកព្នៅ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ឆែល​ វណ្ណ​ណេង​ អាយុ​២៣ឆ្នាំ​ ជា​នគរបាល​ប៉ុស្តិ៍​វាលវង់​ និង​ ឈ្មោះ​ អ៊ូ​ ពៅ​ អាយុ​៤២ឆ្នាំ​ ជា​អធិការ​រង​នគរបាល​ខណ្ឌ​៧មករា​ ។

អធិការ​រង​នគរបាល​ខណ្ឌ​មករា​ លោក​ អ៊ូ​ ពៅ​ បានរៀបរាប់​ក្នុង​ពាក្យ​បណ្ដឹង​ ថា​ កាល​វេលា​ម៉ោង​៧ព្រឹក​ ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ខ្លួន​ត្រូវ​បាន​អង្គភាព​ចាត់​តាំង​ឲ្យ​ការ​ពារ​ក្រុម​បាតុករ​ជា​មួយ​ក្រុម​ហ៊ុន​កាពីតូល​ជាមួយ​កម្លាំង​របស់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​ ស្រាប់​តែ​ពេល​នោះ​ ក្រុម​បាតុករ​ ក្រុម​រ៉ឺម៉ក​កង់​បី​ និង​ ក្រុម​រត់​ម៉ូតូ​ឌុប​មួយ​ក្រុម​ទៀត​ ប្រតាយប្រតប់​ប៉ះទង្គិច​គ្នា​ ជាមួយ​សមត្ថកិច្ច​ផ្សេង​ទៀត​ ខ្លួន​ក៏​ចូល​ជួយ​អន្តរាគមន៍​ក៏​ត្រូវ​ក្រុម​បាតុករ​គប់​ដុំ​ថ្ម​ បណ្តាល​ឲ្យ​របួស​ភ្នែក​ខាង​ឆ្វេង​ ។ 

ចំណែក​នគរបាល​ប៉ុស្តិ៍​វាលវង់​ លោក​ ឆែល​ វណ្ណ​ណេង​ ត្រូវ​បាន​ក្រុម​បាតុករ​គប់​ដុំ​ថ្ម​បណ្តាល​ឲ្យ​របួស​បែក​មាត់​ និង​ រង្គើ​ធ្មេញ​៤​ ព្រម​ទាំង​បាត់​ទូរស័ព្ទ​ IPhone 6​ មួយ​គ្រឿង​ ។

ទោះបី​យ៉ាងណា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ បាន​បដិសេធ​ថា​ ខ្លួន​ពុំបាន​ប្រព្រឹត្ត​ហិង្សា​លើ​សមត្ថកិច្ច​ដូច​ការ​ចោទប្រកាន់​នោះទេ​ ៕

Tags:
  • ហិង្សា
  • រថយន្តក្រុង
  • កាពីតូល
  • រ៉ឺម៉កកង់បី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥