កាលពី៣ថ្ងៃមុន គេបានដឹងថាភរិយាដ៏ស្មោះត្រង់របស់កីឡាករល្បីល្បាញ នៅលើពិភព លោក David Beckham មានបំណងលុបរូបសាក់ដេវីដប៊ែកខាំ និងពាក្យពេជស្នេហារបស់អ្នកទាំងពីរ ក្រោយពេលភរិយាចាប់បានថា ស្វាមីរបស់ខ្លួនមានលួចលាក់ស្នេហារជាមួយស្រីស្អាតមកពីអាហ្សង់ទីន។
ជាយូណាសមកហើយ គូស្វាមីភរិយារបស់ដេវិដប៊ែកខំាត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អ ដល់គូស្នេហ៍ជាច្រើនទៀតនៅលើពិភពលោក ដោយសារតែអ្នកទាំងពីររស់នៅយ៉ាងមានសេចក្តីសុខ និងមានកូន៤នាក់ជាមួយគ្នាទៀតផង គឺស្រី៣ និងប្រុសម្នាក់។
តើមានរឿងអ្វី ដែលអាចធ្វើឲ្យគ្រួសារលោកប៊ែកខាំត្រូវបែកបាក់? តាមប្រភពព័ត៌មាន The Sun នាងវិចទ័ររៀខឹងសម្បាយ៉ាងខ្លាំង ពេលដឹងថាប្តីសំណប់របស់ខ្លួនលួចលាក់មានស្នេហាជាមួយតារាបង្ហាញម៉ូត អាយុ៣៤ឆ្នាំ ជនជាតិអាហ្សង់ទីន ឈ្មោះ Karina Jelinek ដែលអ្នកទាំងពីរបានស្គាលគ្នា ពេលបានចូលរួមកម្មវិធីមួយ នៅសណ្ឋាគា Sansoho រដ្ឋហ្ល័រីដាអាមេរិក។
ដោយសារតែភាគីខាងស្រីមានរូបសម្បត្តិស្រស់ស្អាត និងការនិយាយាស្តីមានភាពទាក់ទាញខ្លាំង ធ្វើឲ្យប៊ែកខាំ ដែលមានបេះដូងស្មោះតែជាមួយភរិយា ក៏ត្រូវញ៉បញ័រ ទប់ចិត្តមិនបាន ក៏លង់ស្នេហ៍ភ្លេចប្រពន្ធ និងកូន៤នាក់នៅផ្ទះ។ ចំណុចទាំងនោះហើយបានធ្វើឲ្យភរិយាខឹងយ៉ាងខ្លាំង ក៏សម្រេចលុបរូបបែកខាំ ដែលជាចំណងស្នេហ៍របស់អ្នកទាំងពីរទៀតផង។
មកទល់នឹងពេលនេះ គេមិនទាន់ដឹងថា គ្រួសារបស់បែកខាំប្រែក្លាយទៅជាយ៉ាងណានៅឡើយទេ។ ក្រុមអ្នកគាំទ្របែកខាំង មិនចង់ឲ្យគ្រួសារបស់លោកបែកបាក់ទេ ដោយគេចង់ឲ្យរស់នៅជុំគ្នាទុកជាគំរូរ សម្រាប់តារាល្បីៗនៅលើពិភពលោកផ្សេងទៀត៕