MENU
នាយកុយយកចំនុចចែកលុយកឲ្យក្រុមភ្លាមៗ ទើបមិនបែកបាក់នឹងល្បីបានយូរ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ០៨:១៤ | ៥២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជាការយល់ឃើញថាមនុស្សសំខាន់ណាស់រឿងលុយបើគេធ្វើអ្វីដោយភាពតស៊ូគឺចង់បាននូវលាភជ័យមកវិញ។ជាក់ស្តែងនាយកុយក៍យកប្រការមួយនេះមកអនុវ្តន៍ជាមួយក្រុមការងារដោយគិតក្នុងចិត្តរួចជាប្រចាំថាសម្តែងចប់បើកលុយមិនស្ពាយក្តោបទៅផ្ទះតែឯងនោះទេ។

តារាកំប្លែងជើងចាស់នាយកុយភ្នែកតូចនៅតែមានពន្លឺចែងចាំងក្នុងពិភពសិល្បៈទោះជាមានរលកក្រោយជាច្រើនបន្តផុសសាយពេញពិភពកំប្លែងយ៉ាងណាក៍ដោយ។ភាពលូតលាស់នេះផ្តល់បានតារាកំប្លែងនាយកុយបានក្តាប់នូវឱកាសជាច្រើនទោះលំបាកលោកនៅតែមិនដកថយដែរ។

បើទោះជាវ័យកាន់តែហក់ឡើងនូវតួលេខច្រើនយ៉ាងណាក៍តារាកំប្លែងលំដាប់ជួរមុខរីកឈ្មោះជាច្រើនរដូវកាលនាយកុយនៅតែត្រូវបានមហាជនទូទៅទាំងក្នុងនិងក្រៅប្រទេសពេញពេញនិយមរូបលោកដដែលនិងចាត់ទុកថាជាតារាកំប្លែងតំណាងកម្ពុជាក្នុងជំនាន់នេះ។ទោះបីជាលោកទទួលបានផ្លែផ្កាជាច្រើនក្តីក៍លោកមិនដែលមានចិត្តដកថយកលាឈប់ដាច់ចេញពីសិល្បៈនោះឡើយ។លោកមានការព្យាយាមការងារមួយនេះគ្រប់រូបភាពទំរាំគ្រងឈ្មោះល្បីតពីរដូវកាលមួយទៅរដូវកាលមួយ។

លោក ជួង ជី ហៅនាយកុយបានឲដឹងថាពិតណាស់លោកមានអាយុច្រើនទៅហើយដោយឆ្នាំនេះអាយុ៦១ឆ្នាំគត់បើនិយាយពីជំងឺវិញក៍មានដែរមិនអត់នោះទេសំខាន់យើងស្តាប់តាមការណែនាំរបស់ពេទ្យជាសំខាន់ទើបលោកមានសុខភាពល្អអាចសម្តែងបានដូចពីមុន។

លោកថា ការកំប្លែងត្រូវមានពាក្យពេចន៍ស្តាប់កុំឈ្លើយឬចំអេះចំអាស់ជ្រុលនិយាយគិតមុនគិតក្រោយនិងចេះរកវិធីសម្តែងប្លែកៗឲ្យគេប្លែកភ្នែករហូត។ប្រការសំខាន់ក្នុងនាមអ្នកកំប្លែងល្បីឈ្មោះបានយូរឬមិនមានអ្នកកំប្លែងជាតួកុនចម្រៀងក៍ដោយចំនុចសំខាន់ការគោរពពេលវេលាគោរពវិន័យសុជីវធម៌ដឹងចាស់ទុំរៀមច្បងមិនក្រអើតក្រទមជាផ្នែករុញឲយើងល្បីគេចូលចិត្ត។

ករណីពេលវេលាសំខាន់ណាស់បើទទួលការងារគេហើយម៉ោងប៉ុណ្ណាត្រូវទៅចាំគេមុនបន្តិចបន្តួចក៍មិនជាការខាតដែរស៊ូទៅចាំអង្គុយយកលុយមុនកុំចាំលុយរត់រក។ចំនុចមួយទៀតការចរចារតម្លៃជាមួយតួឬកូនក្រុមលោកមុនសម្តែងគឺសួរកូនក្រុមថាតម្លៃប៉ុណ្ណឹងយកបានអត់បើបានប្រាប់មុនកុំយកហើយរអ៊ូតាមកក្រោយ។ចំពោះអ្នកចែកចំណែកឬមេចំណែកបើបានលុយកម្មវិធីច្រើនដែរក៍មិនត្រូវឲ្យកូនក្រុមតិចដែរសិល្បៈសំខាន់ណាស់ការចែកលាភហើយត្រូវចែកភ្លាមៗក្នុងឡានក្រោយសម្តែងចប់អត់ទុកយូរបានទេអ្នកណាក៍ចង់បានលុយភ្លាមៗដែរ។ទាំងអស់នេះជាការដែលោកមានទំលាប់ធ្វើជាមួយក្រុមការងារមិនដែលកេងចំណេញនោះទេព្រោះថាការផ្តល់លាភឲគ្នាទៅវិញទៅមកគឺជាការជួយទូកយើងឲ្យដើរទៅមុខណាមួយនេះជាក្រុមរបស់យើងទូលលឿនល្អទាល់តែក្រុមជិះទូកទាំងអស់គ្នាប្រឹងទើបដល់គោលដៅ។                           

Tags:
  • នាយកុយ
  • បែកបាក់
  • ល្បី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥