![]() |
MENU
|

ក្រុមអិស្លាមបង្កើតរដ្ឋរកប្រាក់បានរហូតដល់២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នាឆ្នាំ២០១៤ ចំណែកឆ្នាំ២០១៥បានថយចុះបន្តិចដោយសារតែមានការទប់ស្កាត់ពីសហគមន៍អនុ្តរជាតិ។
ក្រុមIS បានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការទិញគ្រាប់រំសែវ និងចំណាយប្រាក់ជាច្រើនក្នុងការផ្តល់ប្រាក់ខែដល់ទាហាន ។ប្រាក់ទាំងនោះមកមកពីការលក់ប្រេងឆៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង ស្ថិតក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ក្រៅពីនេះពួគគេបានចាប់ជំរិតអ្នកមាន និងភ្នាក់ងានៅក្រៅប្រទេសដើម្បីទាមទាប្រាក់លោក។
ក្រៅពីនេះក្រុមអិស្លាមបង្កើតរដ្ឋរកបានប្រាក់ចំណូលយ៉ាងតិច៣០០លានដុល្លារពីការយកពន្ធដារពីប្រជាពលរដ្ឋស្ថិតក្នុងតំបន់ដែលខ្លួនគ្រប់គ្រង មានពលរដ្ឋរស់នៅប្រមាណ ៨លាននាក់ ។ ក្រុមIS បានយកពន្ធយ៉ាងថ្លៃនៅគ្រប់ប្រភេទ ទាំងពន្ធរកប្រាក់ចំណូលរបស់ពលរដ្ឋត្រូវបង់ពន្ធយ៉ាងតិច១០ភាគរយ។ ពន្ធធ្វើអាជីវកម្មខ្នាតតូចមាន១៥ភាគរយ ពន្ធពេលទិញអីវាន២ភាគរយ ដកលុយចេញពីធនាគាក៏ត្រូវបង់ពន្ធ ៥ភាគរយផងដែរ។ ក្រៅពីនេះនៅមានពន្ធ ថ្នាំពេទ្យ ពន្ធធ្វើដំណើរនៅតាមដងផ្លូវជាដើម។
ក្រៅពីប្រាក់យកពន្ធក្រុមអិស្លាមបង្កើតរដ្ឋរកប្រាក់ចំណូលបានប្រមាណ៧០០លានដុល្លារពីការលក់ប្រេងនៅទីផ្សាងងិតក្នុងប្រទេសទួគី។ ទទឹមនឹងនោះពួគគេក៏ទទួលបានការជួយឧប្បថមពីក្រុមគាំទ្រនៅក្រៅប្រទេសទើបពួគគេអាចដំណើរការទៅមុខបានយ៉ាងរលួន មានសម្ថភាពទប់ទលនិងប្រទេសលោកខាងលិច ព្រមទាំងរុស្ស៊ី។
ក្រុមអ្នកវិភាគជឿរជាកថា បើអាចផ្តួលរំលំក្រុមអិស្លាមបង្កើតរដ្ឋបាននោះមានតែកាត់ផ្តាច់ប្រភពចំណូលតែប៉ុណ្ណោះ បើមិនដូច្នេះទេសង្គ្រាមវាយប្រហារក្រុមIS នឹងត្រូវអូសបន្លាយដូចសង្គ្រាមវាយប្រហារក្រុមអាលកៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម។
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទទៅលើដំណោះស្រាយមួយដើម្បីប្រឆាំង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមរដ្ឋអិស្លាម ក៏ដូចជាកាត់ផ្តាច់លំហូសេដ្ឋកិច្ចកុំឲ្យចូលទៅកាន់ក្រុមនេះផង ដែរ ។


