MENU
ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្តូចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយ វិស័យស្រូវអង្ករ
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី០២ សីហា ២០១៦, ០៧:៤៨ | ៧៧៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១ ខែសីហា ឆ្នំា២០១៦បានចូលជួបសម្តែងការគួរសមជាលើកដំបូងជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថានរួមមានការរៀបចំផែនការគ្រប់គ្រងបរិស្ថាន គោលការណ៍ណែនាំនិងស្តង់ដារបចេ្ចកទេសបរិស្ថានជាដើម។

នៅក្នុងជំនួបលើកដំបូងនេះឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានជំរាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីវត្ថុបំណងសំខាន់ៗដែលសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើមកកាន់សហព័ន្ធដើម្បីជួយដោះស្រាយដូចជា

១- ការគាំទ្រក្នុងការកែច្នៃអង្កាមមកជាអគ្គិសនី

២-ការគាំទ្រក្នុងការបង្កើតក្រុមការងារវាយតម្លៃមួយដែលមានលក្ខណ:សមស្របនឹងវិស័យស្រូវអង្ករ ដែលអាចងាយស្រួលក្នុងការវាយតម្លៃ ស្រដៀងគ្នានឹងអ្វីដែលក្រសួងធ្វើជាមួយ GMAC

៣- ការធ្វើ Eco Label សម្រាប់បង្កើនតម្លៃដល់ផលិផលដែលមានស្តង់ដារស្របតាមគោលការណ៍បរិស្ថាន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាហើយឯកឧត្តមបានសន្យាជួយដោះស្រាយបញ្ហានេះឲ្យមានភាពយោគយល់គ្នាខ្ពស់និងជិតស្និទ្ធជាមួយគ្នា។

នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយរវាងក្រសួងបរិស្ថាន និង សហព័ន្ធស្រូវអង្ករកម្ពុជាដោយស្នើឲ្យមានការចុះអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នរដ្ឋនិងឯកជនមួយនេះ ដើម្បីបើកផ្លូវសម្រាប់បង្កើតក្រុមការងារធ្វើការងារជាមួយគ្នាទៅក្នុងថ្ងៃអនាគតឲ្យមានភាពយោគយល់គ្នា។

លើសពីនេះទៀតឯកឧត្តមរដ្ឋមន្ត្រីក៏បានគាំទ្ររាល់សកម្មភាពកែច្នៃអង្ករជាពិសេសការប្រើប្រាស់អង្កាមសម្រាប់បង្កើតថាមពលដើម្បីបម្រើឲ្យសកម្មភាពក្នុងរោងម៉ាស៊ីនផងនិងសល់ត្រូវលក់ឲ្យអគ្គិសនីកម្ពុជាវិញ។ ឯកឧត្តមសន្យាជួយចរចារជាមួយស្ថាប័នពាក់ព័ន្ធក្នុងការធ្វើការងារទាក់ទិននឹងបម្រែបម្រួលអាកាសធាតុ។

ក្រសួងបរិស្ថាននឹងគាំទ្រដល់ដំណើរការរោងម៉ាស៊ីនកិនស្រូវដែលគិតគូរដល់បរិស្ថាន ហើយ ក្រសួងនឹងគាំទ្រដាក់ស្លាកសញ្ញាណាមួយដែលបញ្ជាក់ថា ផលិតផលដែលចេញពីសមាជិករបស់សហព័ន្ធស្រូវអង្ករ  បានគិតគូរដល់បរិស្ថាន ហើយម្ចាស់ផលិតផលនោះនឹងបានទទួលនូវផលប្រយោជន៍អ្វីពីការដាក់ស្លាកសញ្ញានោះ (incentive) ពីរដ្ឋាភិបាល។

ថ្នាក់ដឹកនាំសហព័ន្ធ រួមមាន ប្រធាននិងក្រុមប្រឹក្សាភិបាលនិង មន្ត្រីលេខាធិការដ្ឋានមានក្តីសប្បាយរីករាយជាមួយលទ្ធផលប្រកបដោយភាពវិជ្ជមាននិងការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត់ ៕

Tags:
  • ក្រសួងបរិស្ថាន
  • ប្រតិបត្តិការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥