នៅម៉ោង៥ព្រឹក កាលពីថ្ងៃ២ ខែ កុម្ភៈ លោក គួយ ប៊ុន រឿន អុនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បនិងសហការីបានចេញទៅបំពេញបេសកម្មទៅប្រទេស បង់ក្លាដេសដើម្បីដកពិសោធន៏អំពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការចុះឈ្មោះបោះឆ្នោតនិងការរៀបចំបញ្ជីបោះឆ្នោតបន្ថែមទៀត។ហើយនៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនោះ ក្រុមការងា គ.ជ.ប បានទៅដល់ប្រទេសបង់ក្លាដេសប្រកបដោយ សុវត្តិភាព។នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកលោក គួយ ប៊ុន រឿន។