ក្រុមអិស្លាមបង្កើតរដ្ឋIS ពេលនេះកំពុងតែចាយប្រាក់ ក្នុងការអូសទាញយុវជនក្រីក្រគ្មានការងាធ្វើ នៅក្នុងទ្វីបអាហ្វ្រិកមកចូលរួមក្រុមរបស់ខ្លួន ក្រោយពេលដែលក្រុមIS រងការខាតបង់យ៉ាងច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ក្រោមការវាយប្រហារពីអាមេរិកនិងសម្ព័ន្ធមិត្ត ព្រមទាំងប្រទេសរុស្ស៊ីផងដែរ។
មន្ត្រីចារកម្មលិបីបានឲ្យដឹងថា IS ពេលនេះកំពុងតែបង្កើតកងពលមួយសុទ្ធសឹងតែជាអ្នកក្រ គ្មានការងាធ្វើសម្រាប់ធ្វើសកម្មភាពនៅក្នុងទីក្រុងកំពុងផែ Sirte ប្រទេសលីបី។ ទទឹមនិងនោះក្រុមIS បានជ្រើសរើសយុវជនក្រីក្រនៅក្នុងប្រទេសChad, Mali និងស៊ូដង ដោយអាចផ្តល់ប្រាក់ប្រមាណ១ពាន់ដុល្លារសម្រាប់អ្នកដែលព្រមចូលរួមក្នុងក្រុមរបស់ខ្លួន។ ប្រាក់១ពាន់ដុល្លារពិតជាច្រើនខ្លាំងណាស់សម្រាប់ពលរដ្ឋក្រីក្រនៅក្នុងទ្វីបអាហ្វ្រិក ដោយមធ្យមក្នុងមួយថ្ងៃ ពលរដ្ឋក្រីក្រ រកបានប្រាក់ចំណូលប្រមាណ១ដុល្លារក្នុងមួយថ្ងៃ។
រដ្ឋាភិបាលលីបីទទួលស្គល់ថា ខ្លួនអសម្ថភាពក្នុងការរារាំងហ្វូងមនុស្ស ដែលចូលមកលីបីចូលរួមជាមួយក្រុមIS ។ ក្រុមអិស្លាមបង្កើតរដ្ឋបានប្រើប្រាសយុទ្ធសាស្ត្ររបស់អតីតមេដឹកនាំហ្គាដាហ្វី ដែលបានប្រើប្រាស់ទឹកប្រាក់ក្នុងការជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់មកពីទ្វីបអាហ្វ្រិកសម្រាប់ការពារខ្លួន។
តាមការគត់សម្គល់របស់រដ្ឋាភិបាលលីបី រយៈពេលកន្លងមកទាហានទ្វីបអាហ្រិកជាច្រើនបានបង្ហាញវត្តមាននៅក្នុងជុំរុំក្រុមIS ស្ថិតនៅទីក្រុងSirte ប្រទេសលីបី។ ក្រុមIS បានជ្រើរើសទាហានបានប្រមាណ២០០០ទៅ៣០០០នាក់ ដោយមានបំណងប្រែក្លាយទីក្រុង កំពុងផែប្រទេសលីបីទៅជាទីតាំងគ្រប់គ្រងរបស់ពួគគេ ដូចជានៅក្នុងទីក្រុងRaqqa បឬតេសស៊ីរី។
ចំពោះស្ថានភាពខាងលើ អាមេរិក អង់គ្លេស និងប្រទេសជាច្រើនទៀតបានជម្រុញឲ្យរដ្ឋាភិបាលលីបីអនុញ្ញាត្តិឲ្យបញ្ចូនកម្លាំងទាហានទៅកាន់ទីនោះដើម្បីកម្ចាត់ក្រុមIS ក៏ដូចជាហ្វឹកហាតដល់កម្លាំងទាហានក្នុងតំបន់សម្រាប់ទប់ស្កាត់និងការរីករាលដាលរបស់ក្រុមIS៕