MENU
បច្ចេកទេសដាំដើមតណ្ហា ឬដើមប៉ាស្យុង Passion fruit​ (មានវីដេអូ)
កសិកម្ម | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៣:០៣ | ២,៣១៧ ដង | ចុចបញ្ចេញមតិ (០)

លក្ខណៈទូទៅនៃរុក្ខជាតិ​តណ្ហារឺប៉ាស្យុង (Passion fruit)ៈ

Plant family: Passifloraceae
Genus: Passiflora
Species: edulis
Common name: Passion Fruit, Passionfruit, Purple Granadilla.

 

រុក្ខជាតិ ប៉ាស្យុង(Passion fruit)មានដើមកំនើតនៅប្រទេសប្រេស៊ីលក្នុងស.វទី១៦ ដែលមានឈ្មោះដំបូងបំផុតគឺ​ រុក្ខជាតិផ្កាប្រាំស្រទាប់។ ហើយ ៤០០ ឆ្នាំក្រោយមកត្រូវបានគេនិយមដាំគ្រប់ទីកន្លែងនៃ តំបន់ត្រូពិចដោយមានឈ្មោះផ្សេងៗគ្នាតាមតំបន់ដូចជា នៅប្រស៊ីល និង​ អេក្វាទ័រ គេហៅ  Maracuya នៅណឺវែលសឺឡង់ គេហៅ​ Parcha នៅកោះហាវៃគេហៅ Lilikoi និង​ឈ្មោះ Chinola or Parchita នៅកោះព័រតូរីកូ។

ក្នុងឆ្នាំ 1951 សាកលវិទ្យាល័យហាវ៉ៃបានជ្រើសរើសផ្លែឈើប៉ាស្យុង(Passion fruit) ជាដំណាំជោគជ័យបំផុតសម្រាប់ការអភិវឌ្ឍកសិកម្មនិងបានធ្វើកម្មវិធីមួយដើម្បីបង្កើតឧស្សាហកម្ម ទឹកផ្លែឈើប៉ាស្យុង(Passion fruit) ។ ដោយឆ្នាំ 1958 រោងចក្រនេះបានពង្រីក គ្របដណ្តប់ 490 ហិកតានិងឧស្សាហកម្មនេះត្រូវបានបង្កើតឡើងយ៉ាងធំ និង​ ជោគជ័យ។ បរិមាណនៃទឹកផ្លែឈើ ប៉ាស្យុង(Passion fruit) និងការប្រមូលផ្តុំត្រូវបាននាំចេញទៅកាន់កោះហាវ៉ៃជារៀងរាល់ឆ្នាំ។ វាត្រូវបានគេគិតថាប្រជាជនហាវ៉ៃ ប្រើប្រាស់ច្រើនជាងខ្ពស់បំផុតនៃទឹកផ្លែឈើប៉ាស្យុងនៅលើពិភពលោក។

បច្ចុប្បន្ននេះនៅប្រទេសកម្ពុជារុក្ខជាតិប៉ាស្យុង(Passion fruit) កំពុងពេញនិយមខ្លាំងណាស់ដែរ។ យើងអាចរកទិញបាននៅក្នុងផ្សារ កន្លែងលក់ផ្លែឈើ ហើយជាពិសេសនោះគឺនៅតាមតូបកាហ្វេ ដែលគេប្រើប្រាស់ជាភេជ្ជៈស្រាប់់។ ដោយប្រទេសកម្ពុជាយើងការដាំដុះរុក្ខជាតិនេះនៅមានកំរិតទាបនៅឡើយ ចំនែកការប្រើប្រាស់សព្វថ្ងៃមានការកើនឡើងជាលំដាប់។ អ្នកប្រើប្រាស់ភាគច្រើនចូលចិត្តនូវរស់ជាតិ ក៏ដូចជាយល់ដឹងពីអត្ថប្រយោជន៏ចំពោះសុខភាពរបស់រុក្ខជាតិផេស្យុងនេះ។

បច្ចេកទេសក្នុងការដាំដុះ

១-ការប្រើប្រាស់ពូជស្រស់សំរាប់ដាំដុះៈ​ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់ដំណុះគ្រាប់លឿន ចំនែកគ្រាប់ស្ងួតដំណុះគ្រាប់ចំនាយរយះពេលវែលរហូតដល់រាប់ខែឯណោះ។

២- ការរៀបចំថ្នាលបណ្តុះកូនៈ​រៀបដំដាក់ក្នុងផើង រឺ ក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តិ កំរាស់​៩០ សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល(កុំអោយគ្រាប់គរនៅលើគ្នាំ)រួចព្រៀចជីកំប៉ុស្តិពីលើស្តើងៗ រួចហើយស្រោចទឹកអោយជោគ តែកុំអោយជាំទឹក គ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។

៣- ការស្ទូងកូនៈ​ ក្រោយពីសាបកូនបាន ១សប្តាហ៏កូននឹងចេញពន្លក(ស្លឹក២ដំបូង)។​ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ រឺក្នុងរណ្តៅនៅពេលកូនប៉ាស្យុងមានស្លឹក៤-៦សន្លឹក រឺ អាយុបាន ២ សប្តាហ៏ទៅ ១ខែ។ ចំពោះថង់ ថូ រឺ រណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុសិ្តលាយជាមួយ។​

៤- ការរៀបចំរបង រឺ​ ទ្រើងសំរាប់វល្លិតោងៈ ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី​ ១-៤ម(ទាបពេកខ្វះពន្លឺ និង​ពិបាកប្រមូលផលនិង​ខ្ពស់ពេក ពិបាកធ្វើទ្រើង និង​ពិបាកប្រមូលផល)

 

 

៥- ស្រោចទឹក និង​ដាក់ជី: ធ្វើការស្រោចទឹក និង​ដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និង​ពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។​ ការដាក់ជីត្រូវកាប់ជំរៅ​១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។

៦- ការតាក់តែងមែកៈ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាន​នៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។

៧- ការប្រមូលផលៈ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី​៥-៧ឆ្នាំតាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។

បច្ចេកទេសដាំដើមតណ្ហាឬដើមប៉ាស្យុងPassion fruit(មានវីដេអូ)សូមចុចអានៈ http://vokc.org/article/181

Posted by VOKC News on Monday, February 1, 2016
Tags:
  • បច្ចេកទេស
  • ដើមតណ្ហាឬដើមប៉ាស្យុងPassion fruit​
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥