ត្រសក់ជាដំណាំដាំបានគ្រប់រដូវ ហើយដែលគេច្រើនដាំនៅក្នុងតំបន់មាត់ទន្លេ ជាកន្លែងដែលសំបូរដីល្បប់ច្រើន។ ត្រសក់ជាដំណាំវល្លិ មិនសូវត្រូវការទឹកច្រើនក្នុងការស្រោចស្រពនៅរដូវវស្សា។ ត្រសក់អាចដាំដោយលើកជារង ហើយដាក់ចំណារ ឬទ្រើង សម្រាប់ឲ្យដៃវារតោងឡើងដើម្បីផ្ដល់ផ្លែច្រើន និងប្រមូលផលបានយូរថ្ងៃ។
ត្រសក់ជាដំណាំវល្លិវារឡើងទ្រើង ហើយវាមិនត្រូវការដីដែលជាំទឹក និងដីស្ងួតខ្លាំងពេកទេ តែវាត្រូវការដីមានជាតិមមោកច្រើននៅពេលដាំដុះ។ ត្រសក់ត្រូវការអាកាសធាតុចន្លោះពី ២៥ ទៅ ៣០អង្សារសេ សម្រាប់ការលូតលាស់។
ត្រសក់គឺជាបន្លែមួយប្រភេទ ដែលគេនិយមប្រើប្រាស់បំផុតក្នុងចំណីអាហារនានា បន្លែមួយប្រភេទនេះមិនត្រឹមតែឆ្ងាញ់ និងងាយស្រួលរកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាណគុណសម្បត្តិជាច្រើនដែលគួរអោយភ្ញាក់ផ្អើល។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ទាំង 28 របស់ផ្លែត្រសក់ សម្រាប់សុខភាពរបស់អ្នក។
- ល្អសម្រាប់អ្នកចង់ស្រកទំងន់ :ផ្លែត្រសក់មានកម្រិតកាឡូរីតិចតូចបំផុត ហេតុដូច្នេះហើយសម្រាប់អ្នកចង់ស្រកទំងន់ រឺក៏មានរាងស្អាត គួរតែជ្រើសរើសបន្លែនេះទៅទទួលទាន។
- សំបូរជាតិទឹក :ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯណោះ ហើយវាក៏សំបូរទៅដោយជីវជាតិផងដែរ។
- កំចាត់ជាតិពុលក្នុងខ្លួន :វានឹងជួយកំចាត់ជាតិពុលមួយចំនួនក្នុងខ្លួនយើង និងបង្ហូរមកតាមរយៈទឹកនោមបាន ដែលល្អបំផុតសម្រាប់អ្នកមានបញ្ហាតម្រង់នោម។
- សំបូរដោយជីវជាតិចិញ្ចឹម :ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អាស៊ីត វីតាមីន C, ផូស្វ័រ, ប៉ូតាស្យ៉ូម, ម៉ាញ៉េស្យូម, និងស័ង្កសី។
- ផ្តល់ថាមពល :វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាតដែលអាចផ្តល់ថាមពលបានរហ័សដល់រាងកាយ
- ល្អបំផុតសម្រាប់ស្បែក :ដោយសារតែវាសំបូរដោយជាតិទឹក សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដូចជា ប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើមនោះ ត្រសក់ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ស្បែករបស់យើង។ យើងអាចប្រើប្រាស់ត្រសក់ដើម្បីផ្តល់សំណើមដល់ស្បែក និងជួសជុលស្បែកដែលបានរងការខូចខាតដោយសារពន្លឺព្រះអាទិត្យបាន ដោយគ្រាន់តែយកត្រសក់ទៅទ្រាប់ពីលើ រឺក៏ទទួលទានវា។
វិធីធ្វើម៉ាស់ត្រសក់ដើម្បីអោយស្បែកមុខភ្លឺថ្លា និង មានសំណើម
- ត្រសក់ ៤-៥ផ្លែ ជាមួយទឹកឃ្មុំ២ស្លាបព្រា
ត្រសក់ត្រូវពុះយកគ្រាប់ចេញ លាងសាច់ត្រសក់ឱ្យស្អាត រួចបុកឱ្យម៉ដ្ឋ ច្រោះទឹកចេញទុកតែសាច់ត្រសក់ប៉ុណ្ណោះ មិនត្រូវច្រោះវាឱ្យស្ងួតពេកទេ ហើយក៏មិនត្រូវទុករាវពេកដែរ (បើមានម៉ាស៊ីនក្រឡុកផ្លែឈើរឹតតែប្រសើរ) ។ លាយវត្ថុផ្សំចូលគ្នាកូរឱ្យសព្វ រួចយកមកបំពោកលើផ្ទៃមុខទុករយៈពេលយ៉ាងហោចណាស់២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច
- ប្រើសម្រាប់សំអាតកញ្ចក់ :ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាចសំអាតកញ្ចក់ កំចាត់អ័ព្ទ និងស្នាមប្រឡាក់ផ្សេងៗបាន។
- បញ្ចៀសមហារីក :នៅក្នុងត្រសក់វាមានផ្ទុកនូវសារធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែលវាអាចបញ្ចៀសបាននូវមហារីកមួយចំនួនមិនអោយកើតលើយើងបាន។
- កំចាត់សត្វល្អិត :ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អឥតបានការមួយចំនួនបាន។
- ព្យាបាលស្បែកដែលបានរលាក :ប្រសិនបើអ្នកបានរលាកភ្លើង រឺក៏អ្វីដែលមានកំដៅក្តៅ សូមចិតត្រសក់មួយចំណិតមកបិតលើតំបន់ដែលរលាកនោះ ដើម្បីបន្ថយកំដៅស្បែក និងព្យាបាលស្បែក។
- គ្របគ្រងសម្ពាធឈាម :ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និងកាកសរសៃ Fiber ក្នុងត្រសក់ មានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់យើង។
- ជំរុញអោយសក់លូតលាស់បានល្អ :ត្រសក់មានសារធាតុសីលីកូន និងស្ពាន់ធ័រ ដែលវានឹងជំរុញអោយសក់ ដុះបានក្រាស់ល្អ។ ដើម្បីប្រសិទ្ធភាពខ្ពស់ សូមឧស្សាហ៍ផឹកទឹកការុត លាយជាមួយត្រសក់។
- ប្រើជាអាហារសំរន់ :ប្រសិនបើអ្នកឃ្លាន អ្នកអាចប្រើត្រសក់ជាអាហារសំរន់បាន ហើយវាក៏ល្អជាងអាហារសំរន់ដូចជានំកញ្ចប់ និងអ្វីផ្សេងៗដែរ។
- សំអាតស្បែកជើង :យកត្រសក់ត្រដុះនឹងស្បែកជើងស្បែកអ្នក នោះវានឹងភ្លឺចិញ្ចាញ
- ល្អសម្រាប់ធ្មេញ និងអញ្ចាញ :សារធាតុ Fiber ក្នុងត្រសក់ជួយម៉ាស្សាអោយធ្មេញ និងអញ្ចាញអោយមានសុខភាពល្អ និងរឹងមាំបាន។
- បំបាត់សម្លេងគ្រឺតចេញពីទ្វារ :ប្រសិនបើទ្វាររបស់អ្នកមានសម្លេងគ្រាតៗដែលរំខាននោះ សូមយកត្រសក់ទៅញីត្រង់ត្រចៀកទ្វារ រឺបង្អួច នោះសម្លេងនោះនឹងបាត់ជាក់ជាមិនខាន។
- ជួយអោយយើងមានអារម្មណ៍ធូរស្រាល :ប្រើប្រាស់ត្រសក់នៅពេលដែលយើងស្ទីម នឹងធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាល បំបាត់ស្ត្រេសបាន។
- បំបាត់ក្លិនមាត់ស្អុយ :គ្រាន់តែយកត្រសក់ទៅទំពារផ្អាប់ទុកក្នុងមាត់រយៈពេល 30 វិនាទី នោះវានឹងបំបាត់អស់នូវក្លិនស្អុយ ក៏ដូចជាបាក់តេរីចេញពីមាត់បានយ៉ាងមានប្រសិទ្ធភាព។
- សំអាតលោហៈធាតុផ្សេងៗអោយសស្អាត :ត្រសក់អាចជួយសម្អាតគ្រឿងលោហៈផ្សេងៗអោយស្អាតចែងចាំងបាន។
- សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ :សំបករបស់ត្រសក់អាចជួយសំអាតស្នាមប្រឡាក់ផ្សេងៗបានដូចជាទឹកហ្វឺត គូល័រទៀន និងអ្វីដែលលុបមិនជ្រះ។
- ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ :សារធាតុទឹកដ៏ច្រើនរបស់ត្រសក់ អាចជួយអោយប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល នឹងកាត់បន្ថយជាតិពុលផ្សេងៗ។
- ល្អសម្រាប់ជាលិការ :សិលាកាក្នុងត្រសក់ ជួយអោយជាលិកាក្នុងខ្លួនកាន់តែមានភាពរឹងមាំ ដែលធ្វើអោយយើងមានសុខភាពល្អបាន។
- កំចាត់ព្រូន និងតេនញ៉ា :ត្រសក់អាចកំចាត់ព្រូន និងតេនញ៉ាមួយនួនចេញពីខ្លួនប្រាណរបស់យើងបាន ដោយគ្រាន់តែទទួលទានវាជាមួយទឹក។
- ល្អសម្រាប់ក្រចក :សារធាតិស៊ីលីកានឹងជួយអោយក្រចកយើងមានភាពរឺងមាំ និងថ្លាស្អាត
- បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ :វីតាមីន A, B1, B6, C និង D ព្រមទាំងសារធាតុ កាល់ស្យូម និងម៉ាញ៉េស្យូម អាចជួយកាត់បន្ថយភាពឈឺចាប់នៅតាមសន្លាក់ រឺជើងរបស់យើងបាន។
- ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម :វាមានសារធាតុមួយ ដែលកោសិកាចំបាច់ត្រូវការដើម្បីបង្កើតអាំងស៊ុយលីន ដែលអាចអោយអាការៈមានភាពល្អប្រសើរបន្តិចបាន។
- កាត់បន្ថយកូឡេស្តរ៉ល :ការសិក្សាស្រាវជ្រាវមួយរកឃើញថា សារធាតុស្តេរ៉ូលក្នុងត្រសក់ អាចកាត់បន្ថយកម្រិតកូឡេស្តរ៉ូលអោយថយចុះបាន។
- អាហារដ៏ល្អសម្រាប់ធ្មេញ :ត្រសក់ក្លាសេមួយចំណិតគឺជារបស់លេងដ៏ល្អសម្រាប់អញ្ចាញធ្មេញយើង ដែលអាចជួយម៉ាស្សា និងធ្វើអោយវាមានភាពល្អប្រសើរបាន ទាំងកុមារតូចៗ និងមនុស្សធំ។