MENU
ពលរដ្ឋខ្មែរជាច្រើននាក់កំពុងចាញ់បោកក្រុមហ៊ុន EBC តាមរយៈដាក់ប្រាក់វិនិយោគទុន
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ០៨:៥៣ | ៥៣៥ ដង | ចុចបញ្ចេញមតិ (០)

          រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ  ក្រុមហ៊ុន EBC  ដែលមានឈ្មោះ ជីហ្គោសាលី និងឈ្មោះហួត សុវណ្ណ កំពុងតែរង្គោះរង្គើរផ្ទៃក្នុង និងប្រឈមមុខចំពោះផ្លូវច្បាប់ទាក់ទឹននឹងការទទួលប្រាក់វិនិយោគ តៗគ្នាពីប្រជាពលរដ្ឋ ដែលមានទំហំប្រាក់រាប់រយលានដុល្លារ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្មានប្រាក់សងទៅ ម្ចាស់ប្រាក់គ្រប់ទីកន្លែង ឡើយ។

សូមរំលឹកថា កន្លងមក បុគ្គលឈ្មោះហួត សុវណ្ណ តាំងខ្លួនជានាយកប្រតិបត្តិអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍  និងឈ្មោះជីហ្គោសាលី បានប្រកាសថាខ្លួនជាសមាគមន៍អ្នកប្រឹក្សាយោបល់វិនិយោគដែលចេញដោយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៣ ក្នុងការបង្កើតសមាជិកទីផ្សារ ( Network )  រាប់រយអ្នកដើម្បីអូសទាញប្រជាពលរដ្ឋ យកប្រាក់មកវិនិយោគជាមួយពួកខ្លួន ក្រោមរូបមន្ត មួយជាក់លាក់ដែលសមាជិកម្នាក់ត្រូវទទួលបានប្រាក់លាភ ១០ភាគរយ នៃទឹកប្រាក់ដើម ហើយគម្រោងនេះពួកគេ បានអួតអាងថា ជាគម្រោងវិនិយោគនៅហុងកុង ។ តាមរយៈប្រាក់លាភខ្ពស់បែបនេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ នាំគ្នា យកប្លង់ផ្ទះ ប្លង់ដីស្រែចម្ការ ទៅបញ្ចាំធនាគារ ដើម្បីយកប្រាក់មកវិនិយោគជាមួយគម្រោង លោកហួត សុវណ្ណ និងលោកជីហ្គោសាលី ប៉ុន្តែការពិតគឺជាក្រុមហ៊ុនបោក។       គួរំលឹកថាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងអនុសាសន៍កាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែពីខេត្តកពង់ស្ពឺឆ្ពោះទៅខេត្តកំពតដោយ តម្រូវអោយក្រសួងមហាផ្ទៃធ្វើយ៉ាងណា អោយបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយការទទួលប្រាក់ប្រជាពលរដ្ឋ យកមកវិនិយោគលើការប្រាក់ ១០ភាគរយនេះ ត្រូវប្រគល់ប្រាក់ដើមជូនពលរដ្ឋវិញជាដាច់ខាត ។ ជាងនេះទៅទៀតសម្តេចបានចាត់ទុកក្រុមហ៊ុនទាំងនេះ ជាក្រុមហ៊ុនបោក ។ក្រោយមកទៀត ក្រុមហ៊ុនបានបិទទ្វារ ដូរទីស្នាក់ការ និងបំបែកខ្លួនជាក្រុមតូចៗ នៅលួចលាក់រកស៊ីអូសទាញប្រជាពលរដ្ឋដាក់ប្រាក់ វិនិយោគក្នុងរូបភាពដដែល ។ ស្របពេលដែលអ្នកវិនិយោគចាស់មិនទាន់ត្រូវបានទូទាត់ ប្រាក់ដើម និងប្រាក់លាភ អោយបានទៀងទាត់តាមដែលបានសន្យាគ្នាជាមួយអតិថិជន ។

គួររំលឹកបន្ថែមថា មួយរយៈចុងក្រោយនេះ មានបុគ្គលិកក្រុមហ៊ុនរបស់លោកហួត សុវណ្ណ និងលោកជីហ្គោសាលី មួយចំនួនត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប និងខេត្តតាកែវជាដើម តាមបទល្មើសដូចរៀបរាប់សង្ខេបខាងលើ ។ ក្រោយពេលដែលបុគ្គលិកក្រុមហ៊ុន អ្នកខ្លះត្រូវជាប់ឃុំឃាំង ធ្វើអោយបុគ្គលដទៃទៀតដែលទទួលប្រាក់ពីអតិថិជន មានការគេចវេសមិនទទួលខុសត្រូវចំពោះប្រាក់លាភ និងប្រាក់ដើម របស់អតិថិជន ហើយលើសពីនេះទៅទៀតនោះ ទូរស័ព្ទបុគ្គលិកផ្នែកទីផ្សារភាគច្រើនមិនអាចទំនាក់ទំនងគ្នាបាន ។ តំណាងប្រជាពលរដ្ឋដែលបាននាំគ្នាមកតវ៉ានៅសាលាខណ្ឌទួលគោកបាននាំគ្នាលើកឡើងថាបើការតវ៉ាគ្មានដំណោះស្រាយទេពួកគាត់និងពឹងពាក់មេធាវីរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញចាត់ការលើតំណាងក្រុមហ៊ុនដើម្បីចាត់ការតាមផ្លូវច្បាប់៕

Tags:
  • ពលរដ្ឋខ្មែរ
  • ក្រុមហ៊ុន EBC
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥