MENU
ប្លន់អ្នកលក់ពូក ទាំងព្រឹកនៅឫស្សីកែវ យកលុយជាង៦ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួន ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ១១:៤៤ | ៧៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៧ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ អាជីវករលក់ពូកម្នាក់ រស់នៅ ផ្ទះលេខ៩៣២ ផ្លូវជាតិលេខ៥ ក្រុម២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានចោរលបចូលផ្ទះធ្វើកម្មភាពវាយដំជនរងគ្រោះដោយដៃ ប្លន់យកលុយជាង ៦ពាន់ដុល្លារ និងខ្សែកខ្សែដៃទម្ងន់ ៥ជី ផងដែរ ។សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើប្លន់ខាងលើមានឈ្មោះ ចាយ សុគុន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ពូកស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមការរៀបរាប់របស់ស្ត្រីរងគ្រោះអោយដឹងថា នៅវេលាម៉ោង ៧ព្រឹក គឺប្តីរបស់ខ្លួនបានជូនកូនទៅកាន់សាលារៀន ដោយរូបនាងនៅផ្ទះតែម្នាក់ឯង ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យម្នាក់ បានចូលមកបោចសក់ និងវាយដំ ដោយដៃនិងជើង មកលើរូបរាងការរបស់នាង ដោយគំរាមមិនអោយរូបនាងស្រែក និងបានអោយនាងយកលុយ និងគ្រឿងអលង្ការដែលមានមកអោយគេ បើពុំ ដូច្នោះទេ រូបគេនឹងវាយសម្លាប់ចោល ។ ភ្លាមនោះស្ត្រីរងគ្រោះបានបើកហិបយកលុយជាង ៦ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួន ( ខ្សែក ខ្សែដៃ ) អោយជនល្មើស រួចរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ ដល់កន្លែង ដើម្បីត្រួតពិនិត្រជាក់ស្តែង ។ ក្នុងនោះដែរ សមត្ថកិច្ចក៏បាន ជួយបញ្ចូនស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅឃ្លីនិចឯកជនក្បែរនោះផងដែរ ដោយសមត្ថកិច្ច ក៏បានសាកសួរនាំព័ត៌មានបន្ថែមពីជនរងគ្រោះនៅមន្ទីរពេទ្យតែម្តង ដើម្បីជាតំរុយក្នុងការតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវ ច្បាប់ ៕

ប្លន់អ្នកលក់ពូក ទាំងព្រឹកនៅឫស្សីកែវ យកលុយជាង៦ពាន់ដុល្លារ នុងគ្...

ប្លន់អ្នកលក់ពូក ទាំងព្រឹកនៅឫស្សីកែវ យកលុយជាង៦ពាន់ដុល្លារ នុងគ្រឿងអលង្ការមួយចំនួនព័ត៏មានលំអិត http://vokc.org/article/152

Posted by VOKC News on Wednesday, January 27, 2016
Tags:
  • ប្លន់អ្នកលក់ពូក
  • ឫស្សីកែវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥