ក្រុងព្រះសីហនុ៖ នគរបាលបានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុបាន សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលភ្នំពេញ និងខេត្តកណ្តាល តាមស្រាវជ្រាវរហូតចាប់ខ្លួនឃាតករដែលបានកាប់ប្រហារមានបំណងផ្តាច់ពូជមួយគ្រួសារនៅក្រុងព្រះសីហនុ បានហើយ ជនសង្ស័យ ឈ្មោះលុយ សុភ័ក្ត្រ អាយុ២៦ឆ្នាំ បានចាប់ខ្លនៅននៅស្រុកមុខកំពូល ខេត្តកណ្តាល។
ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការនគរបាលខេត្តព្រះសីហនុ ឧត្ដមសេនីយ៍ទោ ជួន ណារិន បានប្រាប់ថា ជារឿងគំនុំ ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនផងដែរ នាពេលកន្លងទៅ៕