MENU
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ មន្រ្តីកាំកុងត្រូល ចុះប្រតិបត្តិការត្រួតពិនិត្យផ្ទះស្តុកទំនិញខុសច្បាប់ជាច្រើនប្រភេទ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មករា ២០១៦, ១៨:០៤ | ៧០២ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយ លោក គង់ វុធ្ធី អនុប្រធានមន្រ្តីកាំកុងត្រូល ចុះប្រតិបត្តិការត្រួតពិនិត្យផ្ទះស្តុកទំនិញខុសច្បាប់ជាច្រើនប្រភេទ នៅចំណុច ក្រុមហ៊ុន អូឡាំពិក អិចប្រេស អ៊ិនធើណេសិនណល ផ្ទះលេខ៤៨ តាមបណ្ដោយផ្លូវ១២៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

     លោក ចាន់ វ៉ានធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានអោយដឹងថា ផ្ទះដែលស្តុកទុកទំនិញខុសច្បាប់ រួមមាន ទឹកជាតិមេតាណុលចំនួន៦៧ កាន ដែលមានចំណុះក្នុង១កានស្មើនិង៣០លីត្រ សម្រាប់លាយជាមួយទឹកសាបធម្មតា ក្លាយជា ស្រាស, សាច់ចិញ្ច្រាំទុកធ្វើជាសាច់ប៉ាតតេមានលាយជាមួយនិងសារធាតុគីមី, សាច់គោរនិងសាច់ជ្រូកជាច្រើនប្រអប់ដែលនាំមកមិនមានលិខិតបញ្ជាក់ត្រឹមត្រូវ ហើយរួមទាំងទំនិញមួយចំនួនទៀត។ សូមបញ្ជាក់ផងដែរទំនិញខុសច្បាប់ទាំងនេះត្រូបានក្រុមហ៊ុន អូឡាំពិក អិចប្រេស អ៊ិនធើណេសិនណល នាំយកមកពីប្រទេសវៀតណាម។

     លោក គង់ វុធ្ធី អនុប្រធានមន្រ្តីកាំកុងត្រូលបានអោយដឹងផងដែរថា ទំនិញទាំងអស់នេះបានលាយជាមួយនិហសារធាតុគីមីដូច្នេះនៅពេលដែលបងប្អូនប្រជាពលរដ្ឋ បានបរិភោគទៅអាចបង្កអោយ មានជម្ងឺខ្សោយក្រលៀន , ក្រពះ, ពោះវៀន និងបញ្ហាសុខភាពជាច្រើនទៀត។ ចុងក្រោយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មុននិងទិញទំនិញអ្វីមួយត្រូវពិនិត្យមើលស្លាកនិងថ្ងៃផុតកំណត់អោយបានត្រូវ។

      ក្រោយពេលត្រួតពិនិត្យរួច កម្លាំងនគរបាលបាននាំខ្លួនស្រ្តីម្នាក់ដែលតំណាងអោយក្រុមហ៊ុន អូឡាំពិក អិចប្រេស អិុនធើណេសិនណល មានឈ្មោះ ស៊ីវ បូភ័ណ្ឌ ភេទស្រី អាយុ៣៣ឆ្នាំ រួមទាំងទំនិញទាំងអស់ទៅឃ្លាំងស្តុកទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ រួចនិងនាំយកទៅកំទិចចោលព្រោះទំនិញទាំងនេះអាចប៉ះដល់សុខភាពមិនទុកយូបានឡើយ៕

Tags:
  • នាយកដ្ឋាន
  • បទល្មើស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥