MENU
តើ John Forbes Kerryជានណាហើយកម្ពុជារំពឹងទទួលបានផលវិជ្ជមានលើផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយការបំពេញទស្សនៈកិច្ចនេះដោយេរបៀបណា?
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៥ មករា ២០១៦, ១៦:១១ | ៦២៩ ដង | ចុចបញ្ចេញមតិ (០)

 


លោក John Forbes  Kerry (កើតនៅថ្ងៃទី 11 ខែធ្នូឆ្នាំ 1943)  គឺជាអ្នកនយោបាយទី68​របស់អាមេរិក និងបច្ចុប្បន្នជា លេខាធិការរដ្ឋសហរដ្ឋអាមេរិច។​​​លោកបានបំរើការនៅក្នុងព្រឹទ្ធសភាសហរដ្ឋនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា។ Kerry គឺបេក្ខជននៃគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2004 លោកចាញ់លោក George W. Bush ។

បញ្ហា​សេដ្ឋកិច្ច​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Jonh Kerry នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​ ២៥ មករា​នេះ ដល់​ថ្ងៃ​២៦ មករា​ស្អែក​។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា ក្នុង​ឱកាស​នេះ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើន​ ហើយ​សង្ឃឹម​ថា​ភាគី​អា​មេរិក​នឹង​ផ្តល់​ការ​អនុគ្រោះ​ «ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី និង​ពន្ធ​គយ​សេរី​» ដូច​ដែល​កម្ពុជា​បាន​ស្នើ​សុំ​អាមេរិក​ជា​ច្រើន​ដង​មក​ហើយ​។

 

អាមេរិក​គឺ​ជា​ទីផ្សារ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​ និង​កាណាដា​។ ប៉ុន្តែ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក​យក​ពន្ធ​លើ​គ្រប់​ទំនិញ​ទាំង​អស់​របស់​ខ្លួន​ ដែល​នាំ​ចូល​ទៅ​កាន់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​មួយ​នេះ​ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដោយ​សេរី​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​កាណាដា​។

 

លោក​សួន ពិសិទ្ធ ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់សាព័ត៏មានយើងថា​ ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់​ ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​ដែរ​ ធ្លាប់​បាន​ស្នើ​សុំ​អាមេរិក​ឲ្យ​អនុគ្រោះ​ដល់​ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី​ និង​ពន្ធ​គយ​សេរី​។ ប៉ុន្តែ​កន្លង​មក​មិន​ទាន់​ទទួល​បាន​ផល​វិជ្ជ​មាន​នៅ​ឡើយ​ទេ​។

 

លោក​សង្ឃឹម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក John Kerry នៅ​កម្ពុជា​នៅ​ពេល​នេះ រដ្ឋាភិបាល​អាមេរិក​និង​ផ្តល់​សញ្ញាណ​វិជ្ជ​មាន​ច្រើន​ដល់​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។

 

លើស​ពី​នេះ​ទៅ​ទៀត លោក​សួន ពិសិដ្ឋ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខាង​ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​អាមេរិក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន ផ្តល់​ជំនួយ​បច្ចេក​ទេស​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ គឺ​ស្នើ​ឲ្យ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ USAID ដែល​ធ្លាប់​តែ​ធ្វើ​ការ​ជា​មួយ​និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ងាក​មក​ចាប់​ដៃ​គូ​ជា​មួយ​និង​ស្ថាប័ន​រដ្ឋ ដើម្បី​ធ្វើ​ការ​ងារ​ដោយ​ផ្ទាល់​ និង​ជួយ​កសាង​ធន​ធាន​មនុស្ស​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

 

ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ផ្តល់​ការ​អនុគ្រោះ​ ដល់​ការ​នាំ​ចូល​តាម​រយៈ​កូតា​សេរី​ និង​ពន្ធ​គយ​សេរី​ ជូន​ដល់​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ក៏​ដូច​ជា​តំបន់​អាស៊ាន​នៅ​ឡើយ​ទេ​។ គឺ​មាន​តែ​ការ​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​សាហារ៉ា​អាហ្វ្រិក ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កម្មវិធី​មួយ​ឈ្មោះ​ថា African Growth and Opportunity Act ឬហៅ​កាត់​ថា​ AGOA ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​ Clinton ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០០០​មក។

សូម​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក Jonh Kerry នៅ​កម្ពុជា​នៅ​ពេល​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហ​រដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១៥ ដល់១៦ កុម្ភៈខាង​មុខ​នេះ​ ដែល​នឹង​មាន​ប្រមុខ​ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ចូល​រួម​។ ហើយ​ចំណង​ការ​ទូត​របស់​អាមេរិក​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ពេល​ថ្មី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​មហា​អំណាច​សេដ្ឋកិច្ច​ចិន​នៅ​ក្នុង​តំបន់​មួយ​នេះ​៕

Tags:
  • John Forbes Kerry
  • ផ្នែកសេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥