ខេត្តកំពត៖ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ដែលបានចាប់រំលោភ រួចសម្លាប់ដើម្បីបំបិតមាត់ក្មេងស្រីសិស្សសាលាម្នាក់ ឈ្មោះ ឃុន ណាន អាយុ១៤ឆ្នាំនៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពតកាលពីព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០១៦នោះត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួនបានហើយនៅល្ងាចថ្ងៃ២០មករានេះដែរនៅភូមិ ឃុំកើតហេតុខាងលើ។
សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះជាកូនកំព្រាម្តាយមានតែឪពុកបានស្លាប់បាត់បង់ជីវិតនៅកណ្តាលវាលស្រែស្ថិតនៅក្នុងគំនរចំបើងកន្លែងដាច់ស្រយាលមួយក្នុង ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពតកាលពីព្រឹកថ្ងៃទី២០ខែមករានេះ ដែលតាមសាក្សីថាក្មេងរងគ្រោះបានចេញពីផ្ទះទៅរៀនតាំងពីព្រឹកថ្ងៃទី១៩មករា ហើយបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ករណីនេះត្រូវបាននគរបាលខេត្តកំពត ដាក់ការសង្ស័យជាបឋម ថាជារឿងរំលោភសេពសន្ទវៈ រួចសម្លាប់ចោលដើម្បីបំបិតមាត់។
លោកឧត្តមសេនីយ៍ត្រីម៉ៅ ចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពតបានបញ្ជាកម្លាំងស្រាវជ្រាវភ្លាមៗក្រោយហេតុការកើតឡើងរហូតមកដល់រសៀលថ្ងៃដដែលនេះនគរបាលខេត្តក៏ចាប់ឃាត់ខ្លួនជនសង្សយ័បានតែម្តង។