MENU
ទំនងជាងងុយដេកបើករថយន្តកូរ៉េដឹកផ្លែឈើបុករនាំងថ្មពុះចែកទ្រូងផ្លូវខូចខាត២កង់ និងបណ្តាលឱ្យរថយន្តក្រឡាប់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២១ មករា ២០១៦, ១០:៥៩ | ៤២៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ បុរសម្នាក់ទំនងជាងងុយដេកបានបើករថយន្តកូរ៉េដឹកផ្លែឈើពេញព្រៀប ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតចំនួន២កង់ ហើយរថយន្តបានក្រឡាប់ចាក់ផ្លែឈើពាសពេញផ្លូវ សំណាងល្អមិនអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៦ ខាងលិចផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

          ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ  ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-0290 ដឹកផ្លែពេញប្រៀបលើរថយន្ត បើកតាមបណ្តោយផ្លូវម៉ៅ សេទុង ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុដោយតៃកុងរថយន្តទំនងជាងងុយ​ដេកងួកមួយភាំង បានបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតចំនួន២កង់ ហើយរថយន្តបានក្រឡាប់ចាក់ផ្លែឈើពាសពេញផ្លូវ ប៉ុន្តែមិនបង្កឱ្យនណារម្នាក់រងរបួសនោះទេ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

Tags:
  • ទំនងជាងងុយដេក
  • ដឹកផ្លែឈើ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥