MENU
ប្រើកាំភ្លើងជ័រភ្ជុងប្លន់ម៉ូតូពីបុរសអ្នករត់ឌុបបានសម្រេចត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ១ឃាត់ជាប់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២១ មករា ២០១៦, ១០:៥៣ | ៥០៥ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ូស្តិ៍ផ្សារដេប៉ូទី១ឃាត់ជាប់បន្ទាប់ពីរួបគេបានធ្វើសកម្មភាព​ប្រើកាំភ្លើងជ័រភ្ជុងប្លន់យកម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទី​យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១៨៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ជនរងគ្រោះឈ្មោះឃុត ម៉ាញ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារទួលសង្កែ សង្កាត់ទូលសង្កែរ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកឌ្រឹមសង់ សេរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AL. 0891 ។ចំណែកជនសង្ស័យឈ្មោះ នី សុភា ភេទប្រុសអាយុ៣៥ ស្នាក់នៅផ្សារដីហុយ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ។

តាមសំដីជនរងគ្រោះបានរៀបរាប់ថា​នៅមុនពេលកើតហេតុរួបគេបានដឹកជនសង្ស័យមកពីចំណុចមុខ​ហាងខារ៉ាអូខេប៉សស្តា​ តាមបណ្តោយផ្លូវលេខ៥៩៨ បំណងទៅលេខ១៨៨ ខណៈមកដល់ចំណុចកើត​ហេតុស្រាប់តែជនសង្ស័យអោយឈប់ម៉ូតូបន្ទាប់មកក៏បានវាយទៅរួបគាត់មួយដៃហើយដកកាំភ្លើង​ខ្លី ជាកាំភ្លើងជ័រ ពីចង្កេះ ភ្ជុង គំរាមយកម៉ូតូ។ ជនរងគ្រោះបានបន្តថា បន្ទាប់មករួបគេបានរត់ចេញពីម៉ូតូហើយស្រែកថាចោរៗទើបបង្កឲ្យផ្អើ​លដល់ប្រជាពលរដ្ឋដែលនៅក្បែរ គាប់ជួនត្រូវបានសមត្ថកិច្ចដែលកំពុងល្បាតលឺក៏ដេញឃាត់បាន​ភ្លាមៗតែម្តង។

            ក្រោយពេលកើតហេតុជនសង្សយត្រូវបានសមត្ថកិច្ចបាននាំជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួបន្ត៕

Tags:
  • កាំភ្លើងជ័រ
  • កម្លាំងនគរបាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥