ខេត្តត្បូងឃ្មុំ៖ សមត្តកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានសហការជាមួយនគរបាលស្រុកមេមត់បានចុះអនុវត្តដីការចាប់ខ្លួនលេខ១២ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០១៥របស់លោកឈិត វិន ចៅក្រមស៊ីបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ការចុះអនុវត្តនេះកាលពីនៅថ្ងៃទី ១៩ខែមករា២០១៦ វេលាម៉ោង១០និង៤៥នាទី ស្ថិតនៅភូមិកំបាស់ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ បានធ្វើការចាប់ខ្លួនបាន១នាក់ ដែលមានឈ្មោះ ឈុំ ចាន់ថូ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិកណ្តោល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពីបទ: រក្សាទុក ជូញដូរ សារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី០៩ខែសីហាឆ្នាំ២០១៥ នៅចំណុចភូមិ-ឃុំខាងលើ។ នៅពេលឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញប្រភេទម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៥កញ្ចប់ (តូច១កញ្ចប់)។ ដោយមានការសារភាពរបស់ជនសង្ស័យខាងលើសមត្តកិច្ចក៏បានសុំការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យ មានឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់, និងឈ្មោះ ម៉ាត់ វិន ភេទប្រុស អាយុ២៦ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ក្នុងនោះរកឃើញជញ្ជីងអេឡិចត្រូនិច ១គ្រឿង ប្រាក់ដុល្លាក្លែងក្រែង ១០០$ ចំនួន ២សន្លឹក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។