![]() |
MENU
|

សពលោក ប៉រ ត្រីសៈឌី ដែលជាតារាភាពយន្តរបស់ប្រទេសថៃដ៏មានប្រជាប្រិយភាពម្នាក់ត្រូវបានដង្ហែរចេញទៅបូជាកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ ទៅកាន់ខេត្ត បុរីរ៉ា ដែលមានសាច់ញាតិ ក្រុមតារាដែលជាមិត្តក៏ដូចជាអ្នកគាំទ្រលោកចូលរួមដង្ហែរយ៉ាងកុះករ ជាមួយទឹកមុខដ៏ក្រៀមក្រំ និង សោក ស្តាយនូវការបាត់បង់រូបលោកដ៏វ័យក្មេង គឺវ័យ ៣៧ ឆ្នាំ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ខាងមន្ទីរពេទ្យបានចេញលិខិតប្រកាសជាផ្លូវការថា លោក ប៉រ ត្រីសៈឌី (Por Tridsadee) បានទទួលមរណៈភាពនៅវេលាម៉ោង ១១ និង ៥០ នាទី ថ្ងៃត្រង់ ហើយនៅម៉ោង ២ និង ៣០ នាទី សាកសពរបស់លោក ប៉រ ត្រូវបានបញ្ចូនមកសាលតម្កល់សាកសពដែលដឹកដោយរថយន្តរបស់មន្ទីរពេទ្យ។
ស្ថានភាពដឹកសពរបស់លោក ប៉រ គឺពោរពេញទៅដោយភាពសោកសៅ មិនថាទាំងសាច់ញាតិជិតឆ្ងាយ សូម្បីតែមិត្តអ្នកគាំទ្រក៏សុខតែនាំគ្នាសម្រក់ទឹកភ្នែកស្តាយស្រណោះចំពោះការចាកចេញរបស់លោក ប៉រ។ ទន្ទឹមនឹងថ្ងៃប្រកាសការស្លាប់របស់លោក ប៉រ ខាងមន្ទីរពេទ្យនៅមិនទាន់អនុញ្ញាតិឱ្យក្រុមគ្រួសារយកសពចេញនោះទេ ព្រោះត្រូវធ្វើកោសល្យវិច័យ ហើយថ្ងៃទី ១៩ ខែមករា ម៉ោង ៨ ព្រឹក ទើបអនុញ្ញាតឱ្យគ្រួសារធ្វើពិធីលាសព និង យកសពចេញពីសាលកម្កល់សព ហើយ ម៉ោង ៩ នឹងមានការដឹកសពទៅធ្វើបុណ្យនៅវត្ត ក្នុងខេត្តបុរីរ៉ា (Buriram)។
សម្រាប់ស្ថានភាពរបស់អ្នកនាង បូ ដែលជាភរិយារបស់លោក ប៉រ បានអង្គុយឱបកូនស្រីដែលមិនទាន់ដឹងក្តី សម្រក់ទឹកមិនឈប់ ព្រោះពីពេលនេះតទៅ នាងគ្មានសល់ឱកាសសូម្បីតែមើលថែ ដែលកន្លងមក ទោះជាលោក ប៉រ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនខែដែលត្រូវចំណាយទាំងទឹកចិត្តអត់ធ្មត់ និង ថវិការអស់ជាច្រើនក្តី តែឱ្យតែឃើញលោក ប៉រ បើកភ្នែកផ្តល់សញ្ញាឆ្លើយតបពេលសួរនាំ គឺភរិយារូបនេះរំភើប និង សប្បាយចិត្តគ្មានអ្វីថ្លែង។
រឺឯកូនស្រីរបស់លោក ប៉រ ទោះជានាងនៅមិនទាន់ដឹងក្តីគ្រប់គ្រាន់ តែទឹកមុខរបស់ក្មេងតូចម្នាក់នេះ ក៏ក្រៀមក្រំយ៉ាងខ្លាំងក្នុងថ្ងៃដែលឪពុកបានចាកចេញពីលោក ដោយអង្គុយស្រងូតស្រងាត់សោកសៅនៅក្រៅបន្ទប់ ទំហំតែប្រពន្ធលោក ប៉រ រត់មកឱបកូនស្រី។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក ប៉រ ធ្លាក់ខ្លួនឈឺជំងឺគ្រុនឈាមកម្រិតធ្ងន់ និង បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរ៉ាម៉ាធីបូឌី នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៤ ល្ងាច គឺលោកបានព្យាយាមតស៊ូជាមួយក្រុមគ្រួសារ និង គ្រូពេទ្យ ។
ប៉ុន្តែ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៧ ល្ងាច និង ១៥ នាទីអ្នកគ្រប់គ្រងរបស់លោក ប៉រ ត្រីសៈឌី បានចេញមកប្រកាសជាសាធារណៈថា លោក ប៉រ បានកាត់ជើងខាងឆ្វេងចោល ដោយសារលោក ប៉រ មានអាការសុក (Shock) ជាច្រើនលើកដែលកើតចេញពីការឆ្លងមេរោគ ដូចនេះសម្ពាធឈាមធ្លាក់ចុះខ្លាំងធ្វើឱ្យការបញ្ចូនឈាមទៅចិញ្ចឹមអវៈយវៈឆ្ងាយៗមានការខ្វះខាត។ មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ លោក ប៉រ ត្រូវបន្តការវះកាត់ម្តងទៀត ដោយលើកនោះគឺត្រូវកាត់សួតខាងឆ្វេងចេញមួយទៀត ព្រោះមានការហូរឈាមក្នុងស្រោមសួត និង បង្កជាអាប់សែរហូតដាច់ធ្លាយស្រោមសួតជាច្រើនកន្លែងដែលមិនអាចរក្សាបាន។ ទោះជាមានលោក ប៉រ ព្រមទទួលការវះកាត់ជាច្រើនលើក និង យល់ព្រមកាត់អវយវៈ និង សរីរាង្គក៏ដោយ តែជីវិតរបស់លោកក៏នៅតែបញ្ចប់ក្នុងវ័យ ៣៧ ឆ្នាំ៕
វិធីដង្ហែរសពលោក ប៉រ ត្រីសៈឌី (Por Tridsadee) ទៅកាន់វត្តក្នុងខេត្ត បុរីរ៉ា (Buriram)សូមចុចអានព័ត៌មានលំអិតៈ http://vokc.org/article/87
Posted by VOKC News on Monday, January 18, 2016


